ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតែធានាបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៃពិធីបុណ្យចូលឆ្នាំថ្មី

74

 

សៀមរាប៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតែធានាបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋាន គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍បានបញ្ជាក់ថា បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅតែរក្សាបានស្ថានភាពល្អប្រសើរ ដោយក្នុងនោះ សមត្ថកិច្ចជំនាញមកពីគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងផែនការ បានសហការគ្នាយ៉ាងជិតស្និទ្ធ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកទស្សនាកំសាន្តយ៉ាងច្រើនកុះករ និងបន្តយកចិត្តទុកដាក់បន្ថែមទៀត សម្រាប់ការកម្សាន្ដរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលយប់នៅតំបន់ផាប់ស្រ្ទីត៕

អត្ថបទដែលជាប់ទាក់ទង