ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក សូមប្រកាសឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ និងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៩-២៥ ខែមេសាឆ្នាំ២០២៣

172

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ អង្គារទី១៨ ខែមេសា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩–២៥ មេសាឆ្នាំ២០២៣។
ក្រសួងធនធានទឹកបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១-តំបន់ទំនាបកណ្តាល–សីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C-សីតុណ្ហភាព អតិបរមា មានពី ៣៧-៣៩ °C – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២-តំបន់ខ្ពង់រាប ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C– សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣-តំបន់មាត់សមុទ្រ– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង