ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចប់បុណ្យចូលឆ្នាំថ្មី មិនបានប៉ុន្មានថ្ងៃផង អគ្គីភ័យបំផ្លាញផ្ទះនៅខណ្ឌច្បារអំពៅ

92

 

ភ្នំពេញ៖ នៅម៉ោងជិត11ថ្ងៃទី18ខែមេសាឆ្នាំ2023នេះដោយករណីអគ្គីភ័យឆាបឆេះឡើង សន្ធោរសន្ធៅលាយឡំនិងផ្សែងហុយខ្មួលខ្មាញ់ ដោយឆេះចេញពីផ្ទះជួលមួយកន្លែង ខណៈពេលម្ចាស់ផ្ទះមិនស្ថិតនៅដោយចាក់សោទុកចោល ។
ករណីនេះស្ថិតនៅតាមបណ្ដោយផ្លូវលំក្នុងមូលដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននិយាយថាម្ចាស់ផ្ទះជួលគាត់អត់នៅ ដោយចាក់សោទុកចោល ហើយពេលទទួលបាននូវព័ត៌មាននេះភ្លាមលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអោយរថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌច្បារអំពៅចេញអន្តរាគមន៍ភ្លាមៗដោយបាញ់ទឹកពន្លត់និងរថយន្តបូរីប៉េងហួត០២គ្រឿងបានរលត់ទៅវិញនៅម៉ោងជិត12ថ្ងៃត្រង់ក្នុងថ្ងៃ ខែ ឆ្នាំ ដដែល ។
ក្នុងនោះខូចខាតអស់ខោអាវ មុងកូនក្មេង មួយចំនួនធំ ផងដែរ ។

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី បែកចេញផ្កាភ្លើងធ្លាក់មកចំដុំខោអាវ បង្ករទៅជាអគ្គីភ័យតែម្ដង ។
ជាមួយគ្នានេះផងដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់អោយលោកញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ និង លោកគុយ គីមហ៑ាង នាយករងរដ្ឋបាលខណ្ឌ និងលោកស្រីទេព ព្រហ្មមុនី្ន ចៅសង្កាត់និរោធដឹកនាំក្រុមការងារ ចុះជួយសម្របសម្រួល នៅកន្លែងកើតហេតុខាងលើនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង