ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន

66

 

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
ក្រសួងទេសចរណ៍ សូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ថា មានការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍បានមក ដាក់ពាក្យស្នើសុំបិទអាជីវកម្មទេសចរណ៍ចំនួន៣។

ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖
១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.)
២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឺវីស ខូ អិលធីឌី ( C.X Travel Services Co., Ltd.)
៣. ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល Hanoori (Cambodia) Travel

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធី ក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និង
ភ្នាក់ងារនេះ រយៈពេល១ខែទៀត ក្រោយពេលម្ចាស់អាជ្ញាបណ្ណទេសចរណ៍ បានចុះផ្សាយជាសាធារណៈស្តីពីការ បិទអាជីវកម្មរបស់ខ្លួន តាមរយៈសារព័ត៌មាននានា។ ដើម្បីធានាបាននូវសុច្ចរឹតភាព និងតម្លាភាពចៀសផុតពី បញ្ហាផ្សេងៗកើតឡើង ក្រសួងទេសចរណ៍បានផ្សព្វផ្សាយបន្ថែម អំពីការស្នើសុំបិទអាជីវកម្មទេសចរណ៍នេះ តាមរយៈគណនីហ្វេសប៊ុករបស់ក្រសួង ដើម្បីទុកលទ្ឋភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ធ្វើការតវ៉ាក្នុងករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមក ដែលមិនទាន់បានដោះស្រាយគ្នារួចរាល់៕

អត្ថបទដែលជាប់ទាក់ទង