ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន នឹងអញ្ជើញដឹកនាំដោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ រវាងបងប្អូនប្រជាពលរដ្ឋ នឹងក្រុមហ៊ុន ជា សារ៉ន គ្រុប

57

 

ខេត្តកំពត ៖ រដ្ឋបាលស្រុកទឹកឈូ បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិវាទពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន គ្រុប។ យោង អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ។

រដ្ឋបាលស្រុកទឹកឈូ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលមានវិវាទពាក់ព័ន្ធនឹង ក្រុមហ៊ុន សារ៉ន គ្រុប មេត្តាជ្រាបថា ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត លោកនឹងអញ្ជើញដឹកនាំដោះស្រាយសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ រវាងបងប្អូនប្រជាពលរដ្ឋនឹងក្រុមហ៊ុន ជា សារ៉ន គ្រុប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទីព្រឹក នៅវត្តអង្គឈូក ស្ថិត នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើអញ្ជើញ ចូលរួមកុំបីអាក់ខាន ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ។

អត្ថបទដែលជាប់ទាក់ទង