ប្រជាពលរដ្ឋសហគមន៌អណ្ដូង៦ សប្បាយរីករាយយ៉ាងខ្លាំង នៅពេលរដ្ឋបាលរាជធានីស្ថាបនាផ្លូវ លូ និងដាក់ភ្លើងសឡានៅក្នុងសហគមន៏
ភ្នំពេញ៖ដោយទទួលបានប្រសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញនិងក្រុមការងារគម្រោងលាភ រួមជាមួយលោកស្រីប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន បានចុះទៅសហគមន៏អណ្តូង៦ និងសហគមន៏សំព័រថ្មី នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ក្នុងឱកាសនោះលោកហួត ហៃ បានអញ្ជើញចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច (ផ្លូវ លូ និងភ្លើងសឡា) របស់គម្រោងលាភ ដែលបានស្ថាបនានៅក្នុងសហគមន៏ទាំងពីរ។
ជាមួយគ្នានោះដែរលោកអភិបាលរងរាជធានីបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៏ទាំងពីរ។
លោកបន្តថា៖តាមការចុះពិនិត្យជាក់ស្តែង និងបានសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៏ ឃើញថា ប្រជាពលរដ្ឋពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលទទួលបានផ្លូវ លូ និងភ្លើងសឡាដែលបានស្ថាបនានៅក្នុងសហគមន៏។
ក្នុងឱកាសនៅដែតបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកអភិបាលរាជធានីភ្នំពេញ ពិសេស បានអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ និងអរគុណសម្តេចតេជោ សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា ហើយបានត្រៀមលក្ខណៈរួចរាល់ទៅបោះឆ្នោតនាពេលខាងមុខ ដើម្បីអោយប្រទេសយើងបន្តមានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត៕