មន្រ្តីយោធាម្នាក់ ដកកាំភ្លើងបាញ់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសជាមន្រ្តីយោធាម្នាក់សង្ស័យមានទំនាស់ ជាមួយក្រុមគ្រួសារបានដកកាំភ្លើងខ្លីបាញ់សំដៅមេឃចំនួន២គ្រាប់ រួចបាញ់ទៅលើខ្លួនឯងមួយគ្រាប់ តាមក្រោយបណ្តាលឲ្យដួលក្នុងថ្លុកឈាមរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ នៅវេលម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្បែរវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុដោយបុរសជាមន្រ្តីយោធា ម្នាក់បានអង្គុយផឹកស៊ីជួបជុំជាមួយក្រុមគ្រួសារ ក្រោយមកពុំដឹងថាមានបញ្ហាខឹងរឿងអ្វីនោះទេ ស្រាប់តែបុរសជាមន្រ្តីរូបនោះ បានទាញកែវមកបោកចោល ហើយបាននិយាយខ្លាំៗ ភ្លាមនោះដែរក៏មានបុរសម្នាក់ទៀត ត្រូវជាបងថ្លៃបានណែនាំនិងស្តីបន្ទោសឲ្យឲ្យស្រាប់តែបុរសជាមន្រ្តីយោធារូបនោះ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ចេញទៅក្រៅមួយភ្លែត ហើយក៏បានត្រឡប់មកវិញ រួចឈប់ម៉ូតូនៅខាងមុខផ្ទះដើរចូលទៅខាងក្នុងវិញ ភ្លាមនោះដែរ ក៏បានដើរចេញមកខាងក្រៅផ្ទះដកកាំភ្លើងខ្លី បាញ់សំដៅមេឃចំនួន២គ្រាប់ បន្ទាប់មកបា.ញ់ខ្លួនឯងមួយគ្រាប់តាមក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយកើតហេតុក៏ឃើញមានសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ បានចុះមកដល់រួច យកខ្សែហ៊ុំព័ទ្ធជុំវិញនៅទីតាំងកន្លែងកើតហេតុ និងធ្វើការសាកសួរទៅលើក្រុមគ្រួសារបន្ត។ បច្ចុប្បន្ន កំពុងតែសង្គោះបន្ទាន់នៅឯមន្ទីរពេទ្យ៕