សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋដើរលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបអាចបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋដើរលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់១៣លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងកំពុងតែធ្វើបុណ្យទាន ដោយគ្មានការព្រួយបារម្ភ នៅពេលនេះ ដោយគ្មានការព្រួយបារម្ភ ពីគ្រាប់បែកគ្រាប់ផ្លោង ក៏ដោយសារតែផ្នែកអាណាចក្រយើង មានសុខសន្តិភាពនិងស្ថិរភាពផងដែរ៕