ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាកងស្វ័យការពារជើងទឹកជប៉ុន២គ្រឿង ចូលចតដល់កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក្នុងដំណើរទស្សកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ

65

ខេត្តព្រះសីហនុ ៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ របស់នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន២គ្រឿង បានចូលចតដល់កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង៩:៣០នាទី ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកឧត្តមនាវីត្រី អិន សុខេមរា នាយសេនាធិការរង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ មូលដ្ឋានសមុទ្រ រួមជាមួយនាយនាវីនាយវីរង និងកម្លាំងសមត្ថកិច្ច ចូលរួមរក្សាសុវត្ថិភាព ដល់គណៈប្រតិភូ និងនាវាផងដែរ។

លោកឧត្តមនាវីត្រី អិន សុខេមរា បានបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវា នឹងអញ្ជើញជួបសម្ដែងការគួរសម ជាមួយឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងទស្សនកិច្ចនៅរាជធានីភ្នំពេញ ជួបសំដែងការគួរសម ជាមួយឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ និងជួបសម្ដែងការគួរសម ជាមួយលោកអភិបាលខេត្តព្រះសីហនុ ក្នុងនោះក៏មានការប្រកួតកីឡាជាលក្ខណៈមិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ផងដែរ។

លោក វរនាវីឯក NAKAI EIICHI មេបញ្ជាការកងពលធំទី១ បោសសម្អាតមីន ជាប្រធានប្រតិភូនាវាទាំងពីរគ្រឿង មានឈ្មោះ JS URAGA ( MST-463 ) និងឈ្មោះ JS AWAJI ( MSO-304 ) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចំណងមិត្តភាព កីឡាមិត្តភាព និងទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង