ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងខែមេសានេះ មន្ត្រីចំនួន ២២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល

122

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចេញប្រកាសព័ត៌មាន ជូនអ្នកសារព័ត៌មានស្តីពីកិច្ចប្រជុំលើកទី២២ អាណត្តិទី៣ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ សម្តេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន-អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅអង្គភាពប្រឆាំងអំពើពុក រលួយ (អ.ប.ព.)។

មុនពេលចាប់ផ្តើមប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ បានអបអរសាទរសម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបានទទួលគោរម្យងារជាសម្ដេច ស័ក្តិសមនឹងវីរភាព សមត្ថភាព និងគុណសម្បត្តិដ៏ថ្លៃថ្លាវិសេសវិសាលរាប់សិបឆ្នាំកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាទីគោរពស្រលាញ់របស់សង្គម ជាតិកម្ពុជាយើង។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្ត្រីចំនួន ២២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៧៣ នាក់ និងមន្រ្តី ៤៩ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

ការងារពាក្យប្ដឹង គឺអ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤០ ពាក្យប្ដឹង។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្ត អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ប្រសើរថែមទៀត ព្រមទាំងបានផ្តល់មតិយោបល់ អនុសាសន៍ និងព័ត៌មានសំខាន់ៗដ៏មានតម្ល ដល់ អ.ប.ព. សម្រាប់ជាចក្ខុវិស័យក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង