ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចថៃឃាត់ពលករខ្មែរប្រុស ស្រី ចំនួន១២៣នាក់ចូលទៅថៃខុសច្បាប់ ដោយខុសច្បាប់

52

 

បន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃឃាត់ពលករខ្មែរប្រុស ស្រី ចូលទៅថៃខុសច្បាប់ចំនួន១២៣នាក់ (ក្នុងនោះមានជាតិស្បែកខ្មៅចំនួន ១១នាក់) សមត្ថិច្ចខ្មែរឃាត់ពលករខ្មែរប្រុស ស្រី បម្រុងឆ្លងដែនខុសច្បាប់ចំនួន១៩នាក់ ប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១២៣នាក់ (ក្នុងនោះមានជាតិស្បែកខ្មៅចំនួន ១១នាក់) ឆ្លងដែនខុសច្បាប់ចូលទៅប្រទេស ត្រូវបានសមត្ថិច្ចថៃឃាត់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុច ភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១(នាក់ ប្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥និងកម្លាំងយោធាសិករងម៉ាឡៃឃាត់ខ្លួន នៅវេលាម៉ោង០៨យប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីថៃ ផ្ដល់ពត៌មានពីការឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃចំនួន ១២៣នាក់ (ស្រី៤៦នាក់ កុមារ០៧នាក់) (ក្នុងនោះមានជាតិស្បែកខ្មៅចំនួន ១១នាក់) នៅចំណុច ភូមិលេខ៨ បានម៉ៃសុខប្រះសឺត ឃុំមឿងផៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយប្រហែលជាង១០គីឡូម៉ែត្រពីព្រំដែន ដោយភាគគីថៃមិនបានបញ្ជាក់ពីទីតាំងដែលពលករទាំងនោះលួចឆ្លងកាត់ព្រំដែនឡើយ ។

លោកមេបញ្ជាបានឲ្យដឹងទៀតថា៖ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨យប់ កម្លាំងនគរបាលការពារព្រំដែនប៉ុស្ដិ៍ចំបក់ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ចំនួន០៥នាក់ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ សរុបចំនួន១៩នាក់ (ស្រី០៧នាក់ កុមារ០៤នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ដែលពួកគាត់មកពីខេត្ដចំនួន ០៣គឺ៖  ១/-ពោធិ៍សាត់ ០២នាក់, ២/-បន្ទាយមានជ័យ ១៣នាក់, ៣/-តាកែវ ០៤នាក់ ។ បន្ទាប់ពីរធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តន៍និតិវិធីបន្ដ ៕

អត្ថបទដែលជាប់ទាក់ទង