ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួនជំនួយការឧកញ៉ាម្នាក់ ទៅកាន់តុលាការពាក់ព័ន្ធករណីស៊ីដាច់លុយ១៥០០០ដុល្លារ រត់ការដោះអ្នកទោសជនជាតិចិន

48

 

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យជាជំនួយការលោកឧកញ៉ាម្នាក់បញ្ជូនទៅតុលាការករណីស៊ីដាច់លុយចំនួន១៥០០០ដុល្លារអាមេរិក យកទៅរត់ការដោះលែងជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធល្បែងស៊ីសងអនឡាញខុសច្បាប់។

ជនសង្ស័យឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ផ្កា មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពេលធ្វើការសាកសួនិងឃុំខ្លួនបណ្តោះអាសន្ននៅបញ្ជាការដ្ឋានអាវុធរាជធានីភ្នំពេញរួចមកកមកលាំងជំនាញបានកសាងសុំនុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង