ស្ទាក់ចាប់ឃាត់ បានមនុស្សចំនួន០៣នាក់ លួចបាញ់សត្វព្រៃ និងដកហូតវត្ថុតាង
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣
មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា ៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការសង្ស័យក្រុមការងារបានចាប់ឃាត់រថយន្តMAZDAចំនួន ០១គ្រឿងពាក់ស្លាក់លេខ 2AP-9211 ដើម្បីសួរនាំ ក្រោយឃើញសមត្ថកិច្ច ជនសង្ស័យចំនួន ០១នាក់បានរត់គេចខ្លួនបាត់ ឃើញដូច្នេះក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្សចំនួន០៣នាក់ និងដកហូតវត្ថុតាងរួមមាន ៖
I. អាវុធប្រភេទ វែង ចំនួន០៥ដើម
១)- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 20 លេខ D185893 ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
– សឺមែល ចំនួន០១គ្រាប់
២)- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 21 លេខ F309647
– បង់ដាក់គ្រាប់ ចំនួន០១
– សឺម៉ែល ចំនួន០១គ្រាប់
– ពិលបំពាក់ ជាប់អាវុធ ចំនួន០១គ្រាប់
៣)- CZ 452-2EZKM ចំនួន០១ដើម ឆ្នាំផលិត CIPN 15 លេខ CIPN B 851993
– បង់ដាក់គ្រាប់ ចំនួន០១
– សឺម៉ែល ចំនួន០១គ្រាប់
៤)- PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M លេខ 4946387(អឹមសី/R)ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
– បំពាក់ HE510C-GR#017482594 ចំនួន ០១
– បំពាក់ HM3X #023823475 ចំនួន ០១
៥)- អាវុធ AK(ចិន) ស្វាយបត់ លេខ 56-16031510 ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
– ឡាសែរ ចំនួន០១គ្រាប់
II. អាវុធប្រភេទ ខ្លី ចំនួន០៣ដើម
១. អាវុធខ្លី ម៉ាក(CF98-9) លេខ 008494 08 236 ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
២. អាវុធខ្លី ម៉ាក UL TRA CRIMSON CARRY II KIMBER MFG KU134831 YONKERS NY YSA ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
៣. អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm លេខ 215553
– បង់ដាក់គ្រាប់ ចំនួន០១
សរុបអាវុធ មានចំនួន ០៨ដើម
III. ចំនួនគ្រាប់រំសេវ
– សរុបគ្រាប់រំសេវ CZ 457 PREMIUM មានចំនួន ២៧០គ្រាប់
– សរុបគ្រាប់រំសេវ CZ 452-2EZKM មានចំនួន០២គ្រាប់
– គ្រាប់រំសេវ M-16A1 មានចំនួន១៥គ្រាប់
– គ្រាប់រំសេវ AK មានចំនួន៣០គ្រាប់
– គ្រាប់រំសេវ (CF98-9) មានចំនួន0៥គ្រាប់
– គ្រាប់រំសេវ ម៉ាក UL TRA CRIMSON CARRY II ចំនួន០៤គ្រាប់
– គ្រាប់រំសេវ ចំនួន១៣គ្រាប់
– គ្រាប់រំសេវ ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm ចំនួន១៣គ្រាប់
– គ្រាប់រំសេវ ប្រភេទគ្រាប់ប៉េអាកុល ចំនួន០៥គ្រាប់
សរុបរួម ចំនួនគ្រាប់ ៣៤៤គ្រាប់
IV. វត្ដុតាងសត្វព្រៃ
១. សត្វឈ្លូស ងាប់ ចំនួន ០២ក្បាល ស្មើនឹង ចំនួន ២០គីឡូក្រាម
២. សត្វឈ្លូស រស់ ចំនួន ០១ក្បាល (កូន)
៣. សត្វជ្រូកព្រៃ ងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម
៤. សត្វឆ្មាបា ចំនួន០១ក្បាល ស្មើនឹង ចំនួន ០២គីឡូក្រាម
វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់។