ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកថវិកា ចំនួន ២០,០០០ដុល្លាអាមេរិក (ពីរម៉ឺនដុល្លាអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០

40

ព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកថវិកា ចំនួន ២០,០០០ដុល្លាអាមេរិក (ពីរម៉ឺនដុល្លាអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។

ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣អញ្ជើញទទួលដោយលោក គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះដែរ លោកគួច ចំរើន ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ដែលជានិច្ចជាកាលតែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនជូនដល់រដ្ឋបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង