ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បិទមន្ទីរសម្រាកព្យាបាលចំនួន៣ នៅរាជធានីភ្នំពេញ ដោយសារតែពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ

103

 

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចចំនួន ៣ផ្សេងគ្នា ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ។

បើតាមសេចក្តីសម្រេច នៅថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា សម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង​, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម។

សម្រាប់មូលហេតុដែលបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង