មន្ទីរសាធារណការខេត្តព្រះវិហារ បន្តការស្ថាបនាជួសជុល ថែទាំផ្លូវ និងការសម្អាតរុក្ខជាតិតាមដងផ្លូវ ជាប់ជាប្រចាំ
ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្លាំង ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តពិសេសលើការស្ថាបនា ការជួសជុល ថែទាំផ្លូវ និងការសម្អាតរុក្ខជាតិតាមដងផ្លូវជាដើម ដែលធ្វើអោយខេត្តព្រះវិហារដែលជាខេត្តមួយដាច់ស្រយាល មកជាខេត្តមួយនៅជិតបង្កើយ ដោយសារតែផ្លូវរលោងស្អាត ងាយស្រួលក្នុងការធ្វើដំណើរ។
ជាក់ស្តែងនៅក្នុងពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវមួយចំនួន ជាមួយនិងនិងការសម្អាតរុក្ខជាតិតាមដងផ្លូវផងដែរ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖នៅថ្ងៃទី១៣ឧសភានេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តស្រោចកៅស៊ូស្រទាប់ថ្ម ១២មម លើកំណាត់ផ្លូវជាតិលេខ ៦២ក្រាលកៅស៊ូ DBST ប្រវែង 3 500ម ចាប់ពី គ.ម 175+500 ដល់ គ.ម 179+000 ស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ចំពោះការងារថែទាំប្រចាំ ថ្ងៃនេះដែរក្រុមការងារថែទាំផ្លូវជាតិលេខ ៦២បន្តសម្អាតរុក្ខជាតិតាមដងផ្លូវចន្លោះ គ.ម 71+000 ដល់ គ.ម 99+000 ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។ នៅថ្ងៃនេះផងដែរ ក្រុមការងារថែទាំផ្លូវខេត្តលេខ 2PVH4 បានថែទាំផ្លូវប្រវែង ៣២គីឡូម៉ែត្រ ដោយក្រុមការងារបន្តកៀរសម្រួលផ្លូវក្រាលក្រួសក្រហមសម្រេចបានប្រវែង ២៣.០គីឡូម៉ែត្រ (លទ្ធផលមិនទាន់សម្រេច 100%នៅឡើយ) ស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ថ្ងៃនេះក្រុមការងារថែទាំផ្លូវខេត្ត ២៦២៧បន្តកៀរសម្រួលផ្លូវក្រាលក្រួសក្រហម សម្រេចបានប្រវែង13.8 គ.ម (លទ្ធផលសម្រេចបាន 100%) ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕