កំណាត់ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ១ខ្សែរទៀតត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុល ថែទាំឡេីងវិញ
ព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការធ្វេីការជួសជុល ថែទាំឡេីងវិញនៅកំណាត់ផ្លូវ១ខ្សែរទៀត ដែលជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា–ថៃ ដើម្បីសម្រួលការធ្វើចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ថែមទៀត។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣ នេះ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តធ្វើការជួសជុល ថែទាំ លេីកំណាត់ផ្លូវខេត្តលេខ២PVH៤ ប្រវែង ៣២គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្វាយជ្រុំ ដល់ ជើងភ្នំអានសេះ ដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់។
លោកសំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថាកំណាត់ផ្លូវខេត្តលេខ2PVH៤ គឺជាប្រភេទផ្លូវក្រាលគ្រួសក្រហម តាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា–ថៃ ជាផ្លូវដែលមានសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ថែមទៀតផង។
លោកសូមបងប្អូនបេីកបរដោយប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕