ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញអភិបាលក្រុមហ៊ុនចំនួន៩ថែមទៀត ឲ្យចូលមកទូទាត់បំណុលពន្ធ

76

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អភិបាលក្រុមហ៊ុនចំនួន៩ ថែមទៀត ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជម្រាបជូនលោកស្រី ឆាន់ សុភាពអភិបាលក្រុមហ៊ុន ខេ.អេហ្វ.អិន.អូ សឹបផ្លាយ ឯ.ក ក្នុង
កម្មវត្ថុ ៖ ស្តីពីការអញ្ជើញលោកស្រី ឆាន់ សុភាព អត្តសញ្ញាណប័ណ្ណលេខ 100880555 ចូលខ្លួនមកទូទាត់បំណុលពន្ធ។ យោង ៖ -ច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងវិសោធនកម្មជាបន្តបន្ទាប់
-ប្រកាសលេខ ៩៦២ សហវ.ប្រក ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកស្រីអភិបាលក្រុមហ៊ុន ខេ.អេហ្វ. អិន.អូ សឹបផ្លាយ ឯ.ក (K.F.N.O SUPPLIES CO., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K009-902002120 ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌសែនសុខឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បី រួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញក្រុមហ៊ុនមកដោះស្រាយបំណុលពន្ធតាមរយៈ លិខិតអញ្ជើញជូនដល់អាសយដ្ឋាន #២១៤ ផ្លូវ បេតុង ភូមិ ច្រេស សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកស្រីអភិបាលមកសាលាជាតិពន្ធដារ បន្ទប់លេខ៧០៧ ជាន់ទី៧ ទូរស័ព្ទទំនាក់ទំនង ១២៧៧ រួចចុច ៧៧៨៧ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកស្រីអភិបាលត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ
ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោកស្រីអភិបាលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង