ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រឹបអូស​គ្រឿងញៀន​ និង​សារធាតុ​គីមី​ផ្សំ​ជាង​១០០​គីឡូក្រាម​

44

​រាជធានី​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៧​និង​៤០​នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​(​ក​១០)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ​ សារី​ បុត្រ​សត្យា​,​ លោក​ឧត្ត​សេនីយ៍​ត្រី​ យឹ​ម​ សែន​ឧត្ដ​ម្ភ​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​លោក​វរសេនីយ៍ឯក​ តឹក​ សូ​នី​ នាយការិយាល័យ​,​ លោក​វរសេនីយ៍ត្រី​ ផៃ​ កុសល​ នាយ​រង​ការិយាល័យ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុ​ភ័​ក្រ​ ព្រះរាជអាជ្ញា​រង​នៃ​អាយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្ក្រាប​ករណី​កែ​ច្នៃ​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ដិ​នៅ​ចំណុច​ផ្ទះ​លេខ​៣៧​ ផ្លូវ​លេខ​២២​ ភូមិ​តិ​កូប​ញ្ញេ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​ និង​រឹបអូស​គ្រឿងញៀន​ និង​សារធាតុ​គីមី​ផ្សំ​ជាង​១០០​គីឡូក្រាម​។​

​ជនសង្ស័យ​ឈ្មោះ​ ZHOU​ GUOCHAO​  (​ចូ​វ​ គ័​រ​ឆាវ​)​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ចិន​ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ១-​សារធាតុ​ញៀន​ប្រភេទ​ ម៉េ​តំ​ហ្វេ​តា​មីន​ ICE​ ទម្ងន់​០៤​គីឡូក្រាម​.៦៨៤​ក្រាម​,​ ២-​សារធាតុ​គីមី​ផ្សំ​ (Acetone​ )​ ទម្ងន់​ ០៣​គីឡូក្រាម​,​ ៣-​សារធាតុ​គីមី​(Ethanol)​ទម្ងន់​៤០​គីឡូក្រាម​,​ ៤-​សារធាតុ​មិន​ច្បាស់​ទម្ងន់​៥៣​គីឡូក្រាម​ ៤២៨​ក្រាម​,​ ៥-​ជញ្ជីង​តូច​ធំ​ចំនួន​០៥​ គ្រឿង​ និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់​កែ​ច្នៃ​គ្រឿងញៀន​មួយ​ចំនួន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង