ផឹកចំស្រាកាច កើតជម្លោះកាប់ស្លាប់ ៣នាក់ឪពុកកូន ឯកជនដៃដល់ត្រូវចាប់ខ្លួន
កំពង់ចាម៖ ករណីដ៏ព្រៃផ្សៃបំផុត ឪពុកនិងកូន៣នាក់ត្រូវជនដៃដល់ កាប់សម្លាប់យ៉ាងព្រៃផ្សៃ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨
បានតើតឡើងក្នុងភូមថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយសមត្ថកិច្ចចាប់ជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរងគ្រោះ មានគ្នា៣ នាក់ត្រូវជាឪពុកនិងកូន ឈ្មោះ នី ណុន ភេទប្រុស អាយុ53 ឆ្នាំជាឪពុក
ឈ្មោះ ណុន ឆវ័ន ភេទ ប្រុសអាយុ19ឆ្នាំ ជាកូន ឈ្មោះ ណុន វី ភេទប្រុស អាយុ 22ឆ្នាំជាកូន។ ចំណែក ជនសង្ស័យ មានតែម្នាក់ ឈ្មោះ ឯម ភៀង ភេទប្រុស អាយុ៤១ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ ពួកគេមានទីលំនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំចាម ស្លាប់នៅនិងកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងប៉ុស្ដ៍នគរបាលរដ្ឋបាលត្រប់ សហការជាមួយកម្លាំងជំនាញស្រុក ឃាត់ខ្លួននិងកសាងសុំណុំរឿងតាមច្បាប់។
ករណីនេះកើតឡើង បន្ទាប់ពីពួកគេបានផឹកចំស្រាកាចជាមួយគ្នា ហើយក៏ក្លាយជាជម្លោះ បើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាម រវាងភាគីឪពុក រួមនឹងកូន២នាក់ ជាមួយភាគីទំនាស់ ដែលមានគ្នាតែម្នាក់ បានបណ្តាល ឲ្យភាគីមានគ្នាច្រើន ត្រូវស្លាប់យ៉ាងអាណោចអាធ័ម ក្រោមផ្លែកាំបិតផ្គាក់ផ្តាច់ជីវិត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ឈ្មោះ ឯម ភៀង និងឈ្មោះ ណុន វី បានផឹកស៊ីជាមួយគ្នានៅនឹងផ្ទះរបស់ឈ្មោះឯម ភៀង( ជនដៃដល់) ហើយក៏ទំនាស់ពាក្យសំដី និងវាយគ្នាទៅវិញទៅមក នៅពេលនោះ ឈ្មោះ ឯម ភៀង បានយក កាំបិតខ្វែវ របស់ខ្លួនមកកាប់ លើឈ្មោះ ណុន វី បណ្តាលឲ្យរងរបួសបន្តិចហើយ ឈ្មោះណុន វី បាននិយាយថាមិនអីទេឯង ប៉ុណ្ណឹងរួចក៏ដើរចេញបាត់។ មួយសន្ទុះក្រោយមកស្រាប់តែឃើញឈ្មោះ នី ណុន និង ឈ្មោះ ណុនវីនមកជាមួយឈ្មោះ ណុន ឆវ័ន ត្រូវជាឪពុក បាននាំគ្នាមករករឿងឈ្មោះ ឯម ភៀងដល់ផ្ទះ ដោយមានកាន់ពូថៅនិងដំបងជាប់នឹងដៃ ហើយក៏បើកឆាកប្រយុទ្ធគ្នាពេលនោះ ឈ្មោះឯម ភឿន ក៏យកកាំបិតខ្វែវកាប់ទៅលើអ្នកទាំងបី បណ្តាលឲ្យ ឈ្មោះ នី ណុននិង ឈ្មោះណុន ឆវ័នស្លាប់នៅកន្លែងកើតហេតុ ចំណែកឈ្មោះណុន វី ស្លាប់ពេលដឹកដល់មន្ទីរពេទ្យបាធាយ។
សមត្ថកិច្ច បាន ដកហូតវត្ថុតាង កាំបិតផ្គាក់និងឃាត់ខ្លួនជនសង្ស័យឃាត់ ខ្លួននាំមកកាន់អធិការដ្ឋានដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕