ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណតរថយន្តក្រុងមានទំហំ៤ហិកតា ដែលអាចចតរថយន្តក្រុងបានជាង២០០គ្រឿង គ្រោងបញ្ចប់ការស្ថាបនានៅដើមខែមករា២០១៩នេះ

411
ភ្នំពេញ៖ ចំណតរថយន្តនិងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មកដល់ពេល
នេះ ការស្ថាបនាជិតដល់ទីបញ្ចប់ហើយ នៅលើផ្ទៃដីទំហំ៤ហិកតា ស្ថិតក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយចំណតថ្មីនេះអាចចតរថយន្តក្រុងបានជាង២០០គ្រឿង គ្រោងបញ្ចប់ការស្ថាបនានៅដើមខែមករា២០១៩ខាងមុខនេះហើយ។
    លោកអ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃ១៥ តុលានេះថា ចំណតរថយន្តនិងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសាង់ឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្នុងនោះសម្រាប់អគាររដ្ឋាបាលបានសាង់សង់ឡើងទំហំ២៥
ម៉ែត្រគុណនិង៤០ម៉ែត្រ និងអាចចតរថយន្តក្រុងបានចំនួន២៥០គ្រឿង។
    លោកបានបញ្ជាក់ទៀតថា ចំណតរថយន្តនិងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី៣០ មករាឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់ការស្ថាបនានៅថ្ងៃទី០១ខែមករា២០១៩ខាងមុខ ។លោកបន្តថា សម្រាប់ពេលនេះសម្រាប់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្រោមជំនួយរបស់ប្រទេសចិន និងជប៉ុន
យើងមានរថយន្តសម្រាប់ដឹកអ្នកដំណើរចំនួន២១៥គ្រឿ
ងហើយ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសជប៉ុននឹងផ្តល់រថយន្តក្រុងនេះ មកអោយរដ្ឋបាលរាជធានីភ្នំពេញចំនួន៨០គ្រឿងទៀត សំដៅអោយការបំរើលើសេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះកាន់តែមានភាពល្អប្រសើរនិងកាន់តែទទួលការពេញនិយមពីប្រជាពលរដ្ឋ។
    គួររំលឹកថា ការពីពេលថ្មីៗនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីមួយចំនួនចុះពិនិត្យការដ្ឋានសាងសង់ខាងលើដើម្បីអោយការស្ថាបនាបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។
    បើតាមការលើកឡើងរបស់តំណាំងអង្គកាចៃកា ក្នុងពិធីផ្សព្វផ្សាយពីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង កាលពីខែឧសភា ២០១៨កន្លងមកនេះនៅសាលាខណ្ឌទួលគោក បានបញ្ជាក់ ថា សេវាដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងក្នុងមួយឆ្នាំ ដឹកជញ្ជូន
អ្នកដំណើរបានប្រមាណ៣លាននាក់ ក្នុងនោះអ្នកដំណើរដែលបង់សេវាមានចំនួនជាង១លាននាក់និងអ្នកមិនបង់សេវា ដូចជាមនុស្សចាស់ជរា ជនពិកា កម្មករ កម្មការិនីរោងចក្រនិងសិស្សានុសិស្សជាដើមមានចំនួនជាង១លាននាក់ដូចគ្នា ។
   គួរបញ្ជាក់ថា មកដល់ពេលនេះ ចំនួនខ្សែរត់របស់រថយន្តក្រុងបានកើនឡើងដល់ចំនួន១៣ខ្សែហើយក្នុងនោះរួមមាន៖
១ ខ្សែទី១ ដែលពីមុនរត់ចេញពីគីឡូម៉ែត្រ៩ ផ្លូវជាតិលេខ៥  ដល់ចំណតបឹងឈូក ផ្លូវជាតិលេខ១ ត្រូវបានកែសម្រួលជា២ វិញ ៖ ខ្សែទី១A ចេញពីផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥  ផ្លូវព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ដល់ ចំណតច្បារអំពៅ។ ខ្សែទី១B ចេញពីចំណតច្បារអំពៅ តាមផ្លូវជាតិលេខ១ ទៅផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

២  ខ្សែទី២ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ក្រុងតាខ្មៅ ត្រូវបានកែសម្រួល អោយរត់ចេញពីរង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

៣ ខ្សែទី៤ ត្រូវបានកែសម្រួលបន្ថែមថ្មី ដោយក្នុងនោះខ្សែទី៤B ត្រូវបានបន្លាយពីតំបន់សេដ្ឋកិច្ចពិសេស អោយទៅដល់ទីក្រុងពាណិជ្ជកម្ម ចេង ឧូបាយី កម្ពុជា ចិន ស្រុកអង្គស្នួលខេត្តកណ្តាល។ ខ្សែទី៤C រត់ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាលដឺហ្គោល ស្តាបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក ផ្លូវមុនីរ៉េត ផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ច្រមុះជ្រូកស្ទឹងមានជ័យ កាត់តាមផ្លូវលេខ២១៧ រង្វង់មូលដីក្រហម (កួរស្រូវ)។

៤ ខ្សែទី៥ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ផ្សាអ៊ីអន១ ត្រូវបានបន្លាយអោយរត់ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៥ ខ្សែទី៦ ត្រូវបានកែសម្រួលអោយរត់ចេញពីរង្វង់មូលគួចកាណុង កាត់ស្ពានជ្រោយចង្វារផ្លូវជាតិលេខ៦ បត់ធ្វេងតាមវិថីឈ្នះឈ្នះ ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៦ ខ្សែទី៧ រត់ចេញពីចំណតរថយន្តគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវ៥៩៨ កាត់ក្រោមស្ពានអាកាស៧មករា ផ្លូវ២៧១ កាត់ស្ពានអាកាស

ស្ទឹងមានជ័យ ផ្លូវ២៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។

៧ ខ្សែទី៨ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ ស្តុបអង់តែនទួលគោក ស្តុបកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្តេចជា ស៊ីម បត់ឆ្វេងមកផ្លូវឧកញ៉ាទ្រីហេង ផ្លូវសហព័ន្ធរុស្ស៊ី បត់ឆ្វេងមកផ្សារស៊ិនជូរីផ្លាហ្សា។

ចំពោះបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មី៖៨ ខ្សែទី១០ ចេញពីផ្សារស៊ិនជូរីផ្លាហ្សា បត់ស្តុបផ្លូវ២០០៤ តាមផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក ។

៩ ខ្សែទី១១ ចេញពីវត្តស្លែង ផ្លូវព្រែវែងពងទឹក បត់ឆ្វេងផ្លូវព្រៃស បត់តាម០្លូវ២១៧ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ(វិលជុំ)។

១០ ខ្សែទី១២ (រត់ជារង្វង់) ចេញពីរាជាយស្ម័យាន មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងតាមផ្លូវនេរុហ៍ តាមផ្លូវព្រះសីហនុ បត់ស្តាំតាមផ្លូវ១៦៣ បត់ឆ្វេងតាមផ្លូវ៣៦០ បត់ឆ្វេងមកផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់ឆ្វេងតាមផ្លូវភ្លោះព្រះអង្គឌួង រាជាយស្ម័យាន ។

១១ ខ្សែទី១៣ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ បត់មកបឹងកក់ ឆ្ពោះមកក្តាន់២ ផ្លូវ១៦៩ មកស្តុបនាងគង្ហីង រង្វង់មូលសំពៅ ផ្លូវ១៦៣ មករង្វង់មូលផ្សារដើមថ្កូវ(វិលជុំ)៕

 

អត្ថបទដែលជាប់ទាក់ទង