ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនឪពុកចុងទៅកាន់តុលាការ រំលោភកូនស្រីចុងអាយុ១២ឆ្នាំ បានសម្រច៦ដង

169


ក្រចេះ៖ អធិការរងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ លោកវរសេនីយ៍ត្រី នួន សារិន បានឲ្យដឹងថា ជនសង្ស័យជាឱពុកចុងរូបនេះឈ្មោះ ហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ រស់នៅឃុំស្រែស្បូវ ស្រុកសំបូរ ត្រូវបានកម្លាំងនគរបាលស្រុក ចាប់ខ្លួននៅថ្ងៃទី១៤ តុលា ទៅតាមពាក្យបណ្តឹងស្រ្តីជាម្តាយ របស់ក្មេងស្រីរងគ្រោះ ជាកូនចុងអាយុ១២ឆ្នាំ ដែលជននេះ បានចាប់រំលោភនាងបានសម្រេចរហូត៦ដង។

លោកវរសេនីយ៍ត្រី បានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនបាន១ថ្ងៃ បន្ទាប់ពីជននេះ បានចាប់រំលោភនាងជាលើកចុងក្រោយ នៅនឹងលើផ្ទះរហូតបានសម្រេច ខណៈស្រ្តីជាម្តាយទៅស៊ីឈ្នួលច្រូតស្រូវ ឲ្យគេនៅខាងក្រោយភូមិ។

បើតាមលោកអធិការរង បានបញ្ជាក់ទៀតថា ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយ មានបងប្អូនបង្កើត២នាក់ ។ នាងជាកូនស្រីបង ហើយម្តាយឱពុកនាង បានលែងលះគ្នា ជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃស្រ្តីជាម្តាយ បានយកជនសង្ស័យ ធ្វើជាប្តី និងមានកូនប្រុស១នាក់។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជូនឪពុកចុងល្មោភកាមរូបនោះ ទៅកាន់សាលាដំបូងខេត្តក្រចេះ ដោយចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ លើកូនដើម មានអាយុ១២ឆ្នាំ។

តាមចម្លើយជនរងគ្រោះ ឆ្លើយថា ជនសង្ស័យបានចាប់រំលោភលើខ្លួនចំនួន ៦ដងហើយ និងបានគំរាមសម្លាប់ បើសិនជាមិនហ៊ាននិយាយរឿងនេះប្រាប់គេ។ ជនរងគ្រោះបានបន្តទៀតថា ឪពុកចុងរបស់នាងបានចាប់រំលោភនាង លើកចុងក្រោយ នៅនឹងលើផ្ទះរហូតបានសម្រេចម្តងទៀត ខណៈពេលដែលម្តាយនាងខ្ញុំ ទៅស៊ីឈ្នួលច្រូតស្រូវ ឲ្យអ្នជិតខាងនៅខាងក្រោយភូមិ។

មន្ត្រីការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ថា ក្រោយពីបានសួរនាំ ជនសង្ស័យខាងលើ បានសារភាពថា ពិតជាបានរំលោភលើជនរងគ្រោះពិតប្រាកដមែន។ យោងតាមចម្លើយសារភាព កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីវិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង