សហព័ន្ធកីឡាលើកទម្ងន់ត្រូវបានបង្កើតឡើងវិញ
ភ្នំពេញ៖ថ្ងៃទី១៥ ខែតុលា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ប្រកាសធ្វើមហាសន្និបាតអាណត្តិទី១ បន្ទាប់ពីសហព័ន្ធនេះត្រូវបាន បាត់សកម្មភាពជាងមួយទសវត្សមកហើយនោះ ។
សូមបញ្ជាក់ថាមុនពេលឈានទៅបង្កើតសហព័ន្ធជាថ្មីនេះបណ្ដាស្ថាបនិកនានាដែលដឹកនាំដោយលោកវ៉ាត់ ចំរើនបានទាក់ទងរកការគាំទ្រពីអន្តរជាតិ ពិសេសបានឈានទៅ ដល់បណ្ដុះបណ្ដាលធនធានមនុស្សតាំងពីឆ្នាំ២០១៧គឺ
ជាងមួយឆ្នាំមុនពេលសហព័ន្ធនេះ ត្រូវបានបង្កើតឡើងវិញមកម្ល៉េះ ។
លោកសំ សុខយីដែលត្រូវបានតែងតាំងជា អគ្គលេខាធិការនៅអាណត្តិទី១នេះ បានបញ្ជាក់ថាមុនពេលសហព័ន្ធប្រកាសចេញ ជារូបរាងស្ថាបនិកនានា បានចួបប្រជុំជាមួយសហព័ន្ធអន្តរជាតិ និងបណ្ដុះបណ្ដាលគ្រូបង្គោលព្រមទាំង
មន្ត្រីបច្ចេកទេសបានមួយចំនួនហើយ ។
លោកវ៉ាត់ ចំរើនដែលពេលនេះបានក្លាយជា ប្រធានសហព័ន្ធកីឡាលើក ទម្ងន់កម្ពុជានោះបានបញ្ជាក់ថានេះជា ប្រភេទកីឡាអូឡាំពិកដែលកម្ពុជា ធ្លាប់មានសក្ដានុពលតាំងពីទសវត្សឆ្នាំ១៩៦០មកម្ល៉េះ ហេតុនេះយើងត្រូវតែរូតរះ
បង្កើតវាឡើងវិញ ។
លោកពន្យល់ថានៅអាណត្តិទី១បែបនេះអ្វីៗបង្កើតឡើង ដោយស្ថាបនិកនានា ហើយមិនឆ្លងកាត់ការបោះឆ្នោតអ្វីឡើយ តែចាប់ពីអាណត្តិទី២ ទៅអ្វីៗត្រូវតែឆ្លងកាត់ការបោះឆ្នោត ដោយខានមិនបាន ។ លោកបន្តថាដោយសារតែមានក្លិប និង សមាគមជាច្រើនគាំទ្រនោះ ទើបពេលនេះសហព័ន្ធនេះបានលេចចេញមកនោះ ។ទោះបីពេលនេះសហព័ន្ធ
ទើបតែប្រកាសពីសុពលភាព សមាជិកប្រតិបត្តិក៏ពិតមែនតែ សហព័ន្ធត្រូវបានសហព័ន្ធអន្តរជាតិ ទទួលស្គាល់រួចទៅហើយ ។
ក្នុងអាណត្តិទី១ ឆ្នាំ២០១៨-២០២០នេះ លោក វ៉ាត់ ចំរើនជា ប្រធាន លោក ឡេង ស្រេងនិង លោក ផាត់ បញ្ញាសុជាតក៏ អនុប្រធាន លោក សំ សុខយី អគ្គលេខាធិការ លោក តឹក ប៊ុនវី លោក អ៊ិត ឡេង អគ្គលេខាធិការរង លោក សឹង ពិសី អគ្គហេរញឹក អ្នកនាង ទ្រី សុថាវី កញ្ញា ហាន ស្រីនិច លោក ណុំ សុបិន្ត និងលោក យិន សាវី ជាសមាជិក។
លោកបន្តថាកីឡាលើកទម្ងន់នេះតំបន់អាស៊ីដណ្ដើមបានរហូតដល់មេដាយអូឡាំពិកឯណោះព្រោះកីឡាករ-កីឡាការិនីគិតពីទម្ងន់ហើយ បើនរណាលើក បានធ្ងន់ជាងនោះអ្នកនោះឈ្នះ។ វាជាប្រភេទកីឡាខុស ពីកីឡាកាយវប្បកម្ម
ដែលត្រូវការរក្សាសាច់ដុំ ។