ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ករណី​ហឹង្សា​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទទៃ

44

បន្ទាយមានជ័យ​: អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ១១ នាក់ ពាក់ព័ន្ធករណីអំពើហិង្សា កាលពី​ថ្ងៃ ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ២០​និង​១៦​នាទី នៅ​ចំណុច​តូប​លក់​ចាប់ហួយ ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល បង្កដោយ​ក្មេងស្ទាវ​២​ក្រុម​ ក្នុងហេតុការណ៍នោះបង្កឲ្យមានអ្នករករបួសធ្ងន់ស្រាល។

ក្រុមទី​១ ភាគី​ជនរងគ្រោះ​មាន​គ្នា ចំនួន៥​នាក់ និង ក្រុមទី​២ ភាគី​ជនបង្ក​មាន​គ្នា ១៦​នាក់​។ ក្រុម​ជនបង្ក​ជិះ​ម៉ូតូ​៦ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ៥​គ្រឿង ម៉ាក​ស្កុប​ពី ១​គ្រឿង ប្រដាប់​ដោយ​កាំបិត ៤​ដើម បានធ្វើ​សកម្មភាព​យក​ដុំថ្ម​ដេញ​គប់​និង​កាប់​ទៅលើ​ក្រុមទី​១ បណ្ដាលអោយ​ត្រូវ​ដៃ​ខាងឆ្វេង​(​ជនរងគ្រោះ​ឈ្មោះ សមុទ្រ​ភេទ​ប្រុស​) និង​កាប់​កំទេច​ម៉ូតូ​ខូចខាត​អស់​ចំនួន ៣​គ្រឿង​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​កម្ពុជា​ជប៉ុន​ស្រុក​មង្គល​បូរី​។

ចំណែក​ម៉ូតូ​ខាង​ជនរងគ្រោះ​១​គ្រឿង ត្រូវបាន សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​អូរ​អំបិល​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​២៤ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ៨​និង ១៥​នាទី កម្លាំង​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាលក្រុង​សិរីសោភ័ណ ធ្វើការ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បានជាបន្តបន្ទាប់ចំនួន ១១​នាក់ យកមក​សាកសួរ​នៅ​អធិការដ្ឋាន​។ ជនសង្ស័យ​ទាំងអស់នោះ បានសារភាពថា ពួកខ្លួន​ពិតជា​បាននាំគ្នា​ទៅ​កាប់​ជនរងគ្រោះ និង​ម៉ូតូ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​ចំណែក​បក្សពួក ៥​នាក់​ទៀត​បានកំពុងរត់គេចខ្លួន​។

បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង