ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងកូនប្រើប្រាស់គ្រឿងញៀន និយាយលែងស្ដាប់ ឪពុកយក​ថ្ម វាយ​ក្បាលកូនទំនើង រហូតដល់ស្លាប់

181

ខេត្តតាកែវ ៖ កូនទំនើង និយាយ មិនស្ដាប់គិតតែពីដើរ ជក់គ្រឿងញៀន បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ធ្វើឲ្យឪពុកទ្រាំលែងបាន ដោយសារតែស្ដីប្រដៅកូនលែងស្តាំ ក៏សម្រេចចិត្តយកដុំថ្មសំលៀង​កាំបិត​វាយ​ក្បាល​កូនម្នាក់នេះ បណ្តាល​ឲ្យ​ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ដែលហេតុការណ៍នេះបានកើតឡើងនៅ ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ នៅ​ភូមិ​ព្រិច​ ឃុំ​ត្រពាំង​សាប​ ស្រុក​បាទី​ ខេត្តតាកែវ​។​

ឪពុករូបនោះ ដែលក្លាយខ្លួនជាឃាតករ ឈ្មោះ រាល​ ពៅ​ អាយុ​៤៥​ ឆ្នាំ​រស់នៅ ភូមិ​ព្រិច​ ឃុំ​ត្រពាំង​សាប​ ស្រុក​បាទី​ ខេត្តតាកែវ​។​ចំណែកកូន គិតតែពីជក់គ្រឿងញៀន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមានឈ្មោះ ​ឆុ​ន​ សុវណ្ណ​ ហៅ​ម៉ឺ​យ​ ភេទ​ប្រុស​ មានអាយុ​២២​ឆ្នាំ។

ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង