លោកអធិការប៉ូលិសខណ្ឌឫស្សីកែវចុះសាកសួរសុខទុក្ខនិង ឧបត្ថម្ភថវិកាដល់កូនចៅពេលកំពង់មានជម្ងឺ
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨នេះ លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានដឹកនាំ គណៈអធីការនឹងផ្នែកចុៈសាកសួរសុខទុក្ខដល់កូនចៅ២រូប ដែលមានជម្ងឺកំពុងសម្រាកព្យាបាល ជម្ងឺនោះគឺលោកអនុសេនីយ៍ឯក យិន សុភ័ក្រ នាយផ្នែកព្រហ្មទណ្ឌ ដែលមានជំងឺទឺកនោមផ្អែម (របួសជើងរលួយ)នឹងលោកអនុសេនីយឯក អ៊ុច សុផល់ មន្រ្តីប៉ុស្តិរដ្ឋបាលច្រាំងចំរេៈ1ដែលមានជំងឺទឺកនោមផ្អែម របួសរលួយជើងដូចគ្នា។ក្នុងនោៈដែរលោកអធិការក៏បាន ឧបត្ថម្ភនូវថវិកានិងគ្រឿងឧបភោគ បរិភោគដល់កូនចៅទាំង២រូបខាងលើនោះ ដោយក្នុងម្នាក់ៗទទួលបានទឹកដោះគោឆៅ2ឡូ ត្រីខកំប៉ុង១យួរ មីមួយកេះ និង ថវិការចំនួន 425.000រៀល(សែសិបពីរមឺនប្រាំពាន់រៀល)។
ខណៈពេលចុះសាកសួរសុខទុក្ខនិងជួយឧបត្ថម្ភដូច បានរៀបរាប់ខាងលើនោះលោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានមានមតិលើកឡើងដើម្បីផ្ដល់ កម្លាំងចិត្តដល់កូនចៅដែលកំពុង មានជម្ងឺប្រចាំកាយនោះអោយ ខិតខំមើលថែទាំសុខភាពអោយ បានល្អប្រសើរហើយ ត្រូវផឹកថ្នាំជម្ងឹទឹកនោមផ្អែម អោយបានទៀងទាត់ផងដែរ។លោកអធិការបន្តទៀតថាថ្វីបិទ អំណោយដែលផ្ដល់ជូននៅពេលនេះ មានបរិមាណមិនសូវច្រើនក្ដីតែ យើងអាចដោះស្រាយរាល់ការលំបាក បានខ្លះៗផងដែរហើយក្នុងនាម ថ្នាក់ដឹកនាំអធិការប៉ូលិស ខណ្ឌឫស្សីកែវតែងតែមានការគិតគូរដល់ កូនចៅក្រោមឱវាទជានិច្ចនៅពេលជួប ការលំបាកអ្វីផ្សេងៗនិងមានជម្ងឺនោះតួ យ៉ាងដូចនៅថ្ងៃនេះជាដើមដោយ មិនទុកអោយកូនចៅរស់នៅក្នុង ភាពឯកោឡើយពោលគឺទៅ យឺតប្រសើរជាងមិនទៅហើយបាន តិចតូចប្រសើរជាងអត់នេះ គឺជាវប្បធម៌នៃការចែករំលែកផងដែរ៕