ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ជាតិ​ចិន ជាម្ចាស់ហាងក្បែរផ្សារទំនើប​សូរិយា មួយកន្លែង ត្រូវជនសង្ស័យ ​​​​ប្លន់អស់លុយជាង​៣ម៉ឺន​ដុល្លារ​ ទាំងកណ្តាលអធ្រាត្រ ​

95

ភ្នំពេញ​៖ ជនសង្ស័យ២នាក់​ ប្រដាប់ដោយកាំបិត ​ចូលធ្វើសកម្មភាព​ ភ្ជុងប្លន់ម្ចាស់ហាង លក់​ភេសជ្ជៈជាជនជាតិចិន ​មួយកន្លែង ​យកលុយអស់​ជាង​៣ម៉ឺន​ដុល្លារ​ បន្ទាប់មក បានរត់គេចខ្លួន ពីក្នុងហាងបាត់ស្រមោល​ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង​​១១យប់​​ ថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៨​ នៅក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែង ផ្ទះលេខ២០Eo យីហោ​ “ឈិន​ ស៊ិន​”​​ នៅ​តាម​បណ្ដោយ​ផ្លូវ​៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើប​សូរិយា ​ស្ថិតក្នុងសង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ប្រភពពី​ប្រជាពលរដ្ឋ ឃើញហេតុការនេះ ​បានឲ្យដឹងថា ​ជន​សង្ស័យទាំង២នាក់ ចុះពីលើកង់បី ​ដើរចូល​ក្នុងហាងកើតហេតុខាងលើ ​មួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំងនោះ ចេញមកវិញ​ ដោយប្រញ៉ាប់ប្រញ៉ាល់ ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ ដោយសុវត្ថិភាព​ ។ ​មួយសន្ទុះក្រោយមក ក៏មានជនជាតិចិន ​ស្រែក​ឆោឡោ​ឡើងថា ជាករណី ប្លន់ យកលុយអស់ ​ចំនួន​ប្រមាណ ​ជាង​៣ម៉ឺន​ដុល្លារ ​ទើប​បង្កការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ចុះ​មកកន្លែងកើតហេតុ​តែម្ដង ។

​ក្រោយកើតហេតុ សមត្ថកិច្ចបាននំាជនរងគ្រោះ​ មកធ្វើការសាកសួរ នៅប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១ និងបើកការស្រាវជ្រាវ ករណីនេះភ្លាមៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង