ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ទទួលបានការអនុញ្ញាតឱ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន

66

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី០១ ម៨ថុនា ឆ្នាំ២០២៣នេះថា៖ កម្ពុជា ទទួលបានការអនុញ្ញាត ឱ្យនាំចេញផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន ។ ហើយផលិតផលកសិកម្មទាំង១១ប្រភេទនោះ សុទ្ធសឹងជាជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រ ។

លោកបន្ដថា៖ ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌ តម្រូវនាំចូល សម្រាប់ផលផលិតផលជលផលកម្ពុជា ត្រូវបានចុះហត្ថលេខា រវាងប្រទេសចិន និងកម្ពុជា រួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញ ផលិតផលជលផល គ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សាចិនបាន។ ប៉ុន្តែរាល់ការនាំចេញ ក្រុមហ៊ុន ដែលមានបំណងនាំចេញ ត្រូវធ្វើការចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC) មុនពេលនាំចេញ។

លោករដ្ឋលេខាធិការ បានថ្លែង បន្ដថា ថ្មីៗកន្លងទៅនេះអគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផលផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។ ចំពោះ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។

លោកអ្នកនាំពាក្យ បានបញ្ជាក់ថា ការជំរុញការនាំចេញ ផលិតផលកសិកម្ម រួមមានផលផលិតផលជលផល ជាគោលនយោបាយ អភិវឌ្ឍន៍ វិស័យកសិកម្ម និងក្របខណ្ឌផែនការយុទ្ធសាស្ត្រ សម្រាប់វិស័យជលផលក្នុងការចូលរួមធានា សុខសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បង្កើតការងារពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបន្ដថា៖«ការនាំចេញផលផលិតផលជលផល របស់ក្រុមហ៊ុន KIM CHOU ដែលអគ្គរដ្ឋបាលគយចិន ទើបអនុញ្ញាត នេះ គ្រាន់តែការបោះជំហ៊ាន ទៅក្នុងការធ្វើពាណិជ្ជកម្ម លើផលិតផល ជលផលកម្ពុជា ទៅកាន់ទីផ្សារចិន ជាទីផ្សារ មានសក្តានុពលក្នុងតំបន់»។ លោកបន្តថា «ចំពោះការនាំចេញនេះនឹងជួយដល់វិស័យ SMEs ផ្នែកក្រោយប្រមូលផលជលផល មានការអភិវឌ្ឍ និងពង្រីកខ្លួនកាន់តែទូលំទូលាយ ជាពិសេសការរកទីផ្សារ សម្រាប់ផលផលិតផលជលផល» ។

សូមបញ្ជាក់ថា៖ គិររហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច រួមទាំងផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង