ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះឌុបគ្នាទៅបុករថយន្តដឹកសិស្សសាលាប៊ែលធី បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

103

ភ្នំពេញ ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីអ្នកទាំង២ខាងលើជិះម៉ូតូឌុបគ្នា រេចង្កូតចូលទៅបុករថយន្តដឹកសិស្សរបស់សាលារៀនប៊ែលធី នៅតាមផ្លូវបេតុងក្នុង ភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យកាលពីម៉ោង២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។

រថយន្តដែលជនរងគ្រោះទាំង២នាក់ជិះបុកនោះជារថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-1247 ជារថយន្តដឹកសិស្ស របស់សាលា ប៊ែលធី អន្តរជាតិ ។ ចំណែកម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-0483 ជិះដោយបុរសគ្នា២នាក់ ។មកដល់ពេលនេះជនរងគ្រោះទាំង២នាក់នៅមិនទាន់អត្តសញ្ញាណនៅឡើយ។

អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនកើតហេតុជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីលិចទៅកើត លុះដល់ចំណុចខាងលើ មិនដឹងថាស្រវឹងយ៉ាងណានោះទេ ម៉ូតូបានរេចង្កូតទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកចូលពីមុខរថយន្ត បណ្តាលឲ្យដួលបោករងរបួសធ្ងន់ទាំង២នាក់ ។
ដោយឡែកសម្ភារៈ វត្ថុតាង រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួចយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង