ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះឈ្មោះបោះឆ្នោតនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ សូមប្រជាជនទើបគ្រប់អាយុមកចុះឈ្មោះ អោយបានគ្រប់ៗគ្នា

111

ភ្នំពេញៈលោកពៅ ហួតចៅសង្កាត់ច្បារអំពៅទី១ លោកយ៊ិន វុធចៅសង្កាត់ ច្បារអំពៅទី២ និង លោកលីវ វណ្ណថេងចៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានប្រាប់អោយដឹងដូចៗគ្នា នៅព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨នេះថា ការចុះឈ្មោះបោះឆ្នោតបានចាប់ផ្ដើមឡើង តាំងពីថ្ងៃទី០១ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨នេះ ពោលគឺមានរយះជាងកន្លះខែមកហើយ ហើយនៅសល់តែ២ថ្ងៃទៀតតែប៉ុណ្ណោះ គឺដល់ថ្ងៃកំណត់ហើយដូចនេះស្នើដល់បងប្អូនប្រជាជន ដែលទើបគ្រប់អាយុនិងបងប្អូននៅសេសសល់ មិនទាន់បានមកចុះឈ្មោះនាពេលកន្លងមកនេះ និងបងប្អូនប្រជាជនដែលពួកគាត់ទើបផ្លាស់ប្ដូរទីលំនៅ មករស់នៅក្នុងមូលដ្ឋានសង្កាត់របស់យើងនោះ សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោតអោយ គ្រប់គ្នាចំពោះតែបងប្អូនដែលមិនទាន់មក ចុះឈ្មោះនិងអ្នកទើបគ្រប់អាយុតែប៉ុណ្ណោះ ព្រោះពេលវេលាមានកំណត់។
លោកចៅសង្កាត់ទាំង៣រូបខាងលើនេះបានអោយដឹងទៀតថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការចុះឈ្មោះបោះឆ្នោតរហូត មកដល់ថ្ងៃនេះគឺថ្ងៃទី១៦ខែតុលានេះ គឺមានបងប្អូនយើងគាត់បាននាំគ្នាមកចុះ ឈ្មោះបោះឆ្នោតជាហូរហែរផងដែរហើយ ក្នុងមួយថ្ងៃមានអ្នកមកចុះឈ្មោះបោះឆ្នោតចាប់ពី៣នាក់ ទៅដល់៧ឬ៨នាក់ផងដែរ។

លោកចៅសង្កាត់ទាំង៣រូបខាងលើនោះបន្តទៀតថា សម្រាប់ថ្ងៃចុះឈ្មោះបោះឆ្នោតនោះគឺ ចាប់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យដោយពេលព្រឹក ចាប់ពីម៉ោង៧ដល់ម៉ោង១១និង៣០នាទី ហើយរសៀលចាប់ពីម៉ោង២ដល់ម៉ោង៥និង៣០នាទី ដោយមានមន្រ្តីដែលបំពេញការងារចុះ ឈ្មោះបោះឆ្នោតនេះគាត់នៅរង់ចាំជានិច្ច ដើម្បីចុះឈ្មោះជូនបងប្អូននៅពេលមកចុះ ឈ្មោះបោះឆ្នោតនៅតាមសាលាសង្កាត់ដែល បងប្អូនរស់នៅដូចនេះសូមបងប្អូនប្រញាប់ឡើង ព្រោះពេលវេលាមានកំណត់។
លោកចៅសង្កាត់បន្តទៀតថាសម្រាប់មន្រ្តីដែលបំពេញ ការងារចុះឈ្មោះបោះឆ្នោតនិងចៅសង្កាត់គឺ នៅរង់ចាំស្វាគមន៍ជានិច្ចនៅតាមសាលាសង្កាត់របស់ខ្លួនដោយ រង់ចាំចុះឈ្មោះបោះឆ្នោតជូនបងប្អូនពេល ពួកគាត់មកចុះឈ្មោះបោះឆ្នោតហើយការចុះ ឈ្មោះបោះឆ្នោតនេះពិតជាមានសារៈសំខាន់ខ្លាំង ណាស់ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូបទុក យកទៅប្រើប្រាស់នាថ្ងៃបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង