អាជ្ញាប័ណ្ណពេទ្យខ្មែរ តែបើកអាជីវកម្មពេទ្យចិនសម្បូរកន្ទុយបារី ធ្វើឲ្យបុរសជនជាតិចិនម្នាក់ បានស្លាប់ក្នុងមន្ទីរសម្រាកព្យាបាល ផេង វុទ្ធី ដែលមានថៅកែជាជនជាតិដូចគ្នា នៅសង្កាត់កាកាបទី២
(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ឈ្មោះ WANG ZHIQIANG បានស្លាប់ក្នុងមន្ទីរសម្រាកព្យាបាល ឈ្មោះ ផេង វុទ្ធី ស្ថិតនៅភូមិក្បាល់ដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រហែល១៦៖៤៥ នាទីថ្ងៃ១៥ ខែតុលា ឆ្នាំ២០១៨។
វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ នឹងស្រ្តីជាប្រពន្ធ បានធ្វើការព្យាបាលខ្វះ បច្ចេកទេស បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ នៅក្នុងមន្ទីរពេទ្យហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះ អាសន្នរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារ សព បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃទី ១៥ខែតុលាឆ្នាំ២០១៨នៅ មន្ទីរសំរាកព្យាបាលនិង សម្ភព ផេង វុទ្ធី ដែលស្ថិតនៅផ្ទះលេខ DD.១០ ភូមិក្បាលដំរី ២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
វេជ្ជបណ្ឌិត ជនជាតិចិនជាម្ចាស់ ពេទ្យឈ្មោះ LI XIA OYONG ភេទប្រុសអាយុ៣៩ឆ្នាំជា វេជ្ជបណ្ឌិត មានសញ្ញាប័ត្រត្រឹមត្រូវនៅប្រទេសចិន ។
តាមប្រភពព័ត៌មានពីគ្រូពេទ្យ ខាងលើ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឃើញ ជនរងគ្រោះ(សព) បានជិះរ៉ឺម៉កកង់បី មកមន្ទីរពេទ្យរបស់គាត់ ដោយជនរងគ្រោះ មានអាការក្តៅខ្លួនខ្លាំង ឈឺសន្លាក់ដៃ សន្លាក់ជើង ។ ភ្លាមៗនោះគ្រូពេទ្យខាងលើបានពិនិត្យជនរងគ្រោះ រួចបានយល់ថា ជនរងគ្រោះមានជំងឺ គ្រុនឈាម បន្ទាប់មក បានដាក់ សេរ៉ូមមួយប្លោក ជនរងគ្រោះមានអាការធម្មតា ហើយបានដាក់ សេរ៉ូមមួយទៀត ជាប្រភេទថ្នាំផ្សេង តែព្យាបាលដដែល បានពាក់កណ្តាល ជនរងគ្រោះ ខាងលើ ស្រាប់តែមាន មុខអាការខុសប្លែកពីធម្មតា ស្លេកស្លាំង ហើយគ្រូពេទ្យនិងប្រពន្ធ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូលខ្យល់អុកស៊ីហ្ស៊ែន ហើយធ្វើចលនា ដើមទ្រូង លុះមួយ សន្ទុះក្រោយមក ជនរងគ្រោះខាងលើ បានដាច់ខ្យល់ស្លាប់ ។
បើតាម ស្រ្តីម្នាក់ជាអ្នកបកប្រែ បានអោយដឹងថា ជនរងគ្រោះ(សព)ដោយដឹងថា ឈឺហើយមក មន្ទីរពេទ្យព្រមទាំង ម្ចាស់ផ្ទះ សំណាក់ខាងលើ បាននាំគ្នាមកមើល ជនរងគ្រោះនៅមន្ទីរពេទ្យខាងលើ តែមកដល់ ជនរងគ្រោះ បានស្លាប់បាត់ជីវិតទៅហើយ ហើយបានទាក់ទងទៅ កូនប្រុសរបស់ សព ដែលមានឈ្មោះwang gi long ភេទប្រុស អាយុ ២៦ ឆ្នាំមុខរបរជួយលក់គ្រឿងក្លែមឪពុកនៅម្តុំកំបូល ខណ្ឌពោធិ៍សែនជ័យ អោយមកកន្លែងកើតហេតុ ហើយប្តឹងសមត្ថកិច្ចអន្តរាគមន៍ផងដែរ ។
សមត្ថកិច្ចនឹងមន្រ្តីសុខាភិបាលបានអោយដឹងថា សម្ភព នឹងសំរាកព្យាបាល ផេង វុទ្ធី ខាងលើ ដោយមិនមានផាសុកភាពនិងខ្វះ អនាម័យយ៉ាងខ្លាំង ព្រោះនៅក្នុង បន្ទប់ពិនិត្យនិងពិសោធន៍ សំបូរទៅដោយ កន្ទុយបារី ដោយមិនមានអនាម័យ ។
ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យ និងប្រពន្ធ និងជាម្ចាស់មន្ទីរសម្រាកព្យាបាលខាងលើ យកទៅឃុំខ្លួនបណ្តោះអាសន្ ននៅអធិការខណ្ឌពោធិ៍រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីច្បាប់ ៕