ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

147


នៅម៉ោង១៤:០០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៤កញ្ចប់(ប្រភេទម៉ាទឹកកក)។ ពួកគេទាំង ០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តខណ្ឌរៀងៗ នៃរាជធានីភ្នំពេញ។

ប្រុសស្រីទាំង ០៨នាក់នេះ រួមមាន៖

១/ ឈ្មោះ សុខ ស៊ាង ភេទប្រុស អាយុ ២៥ឆ្នាំ ,២/ ឈ្មោះ អ៊ី ជីឃាង ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ មាន ផាន់ណេត ភេទប្រុស អាយុ ២៨ឆ្នាំ ,៤/ ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ ២៧ឆ្នាំ ,៥/ ឈ្មោះ វ៉ាន់ ផល្លី ភេទប្រុស អាយុ ២៨ឆ្នាំ ,៦/ ឈ្មោះ ឡៃ ចាន់ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ,៧/ ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១:៣០នាទី ចំណុច បន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

៨/ ឈ្មោះ ជួប ចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១:២០នាទី ចំណុច ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៨នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបាន កសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនពួកគេ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង