ជនសង្ស័យជាជនជាតិចិន២នាក់ ចូលប្លន់យកលុយនិងទូរស័ព្ទ ពីជនជាតិចិនម្នាក់ អស់ជាង៣ម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិ២នាក់ បានចូលប្លន់យកលុយនិងទូរស័ព្ទពីជនជាតិចិនម្នាក់ កាលពីម៉ោង២១នឹង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅក្នុងហាង ឈិន ស៊ីន ហាងលក់ភេជ្ជៈទីតាំងផ្ទះលេខ២០E០ ផ្លូវលេខ៦៣ ភូមិទី ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថាជនរងគ្រោះឈ្មោះ LUO YAOGE ភេទ
ប្រុស ជនជាតិចិន ស្នាក់នៅហាងកើតហេតុខាងលើ។
សម្ភារៈបាត់បង់ៈលុយដុល្លារអាមេរិកចំនួនប្រហែល៣
ម៉ឺន,លុយចិន៨ពាន់យ៉េន,ទូរស័ព្ទដៃចំនួន២
គ្រឿង(១ម៉ាកIPHONE ៦S ពណ៌មាស នឹងម៉ាក
OPPO ពណ៌ទឹកប្រាក់,ក្បាលកាម៉ារ៉ាសុវត្ថិភាព១។សម្ភារៈបន្សល់ទុកកន្លែងកើតហេតុៈស្កុតចំនួន៣ដុំរមូលចូលគ្នា,ដុំស្កុត០១ដុំ,ស្រោមជើងពណ៌ស១គូរប្រឡាក់ដី,កន្ត្រៃដែក០១។
តាមកំណត់ហេតុស្តាប់ការបំភ្លឺពីរបស់ឈ្មោះ LUO YAOGE ភេទប្រុស ជាម្ចាស់ហាងកើតហេតុខាងលើបានអោយដឹងថានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១នឹង១០នាទី ខ្ញុំកំពុងនៅក្នុងហាង ស្រាប់តែមានជនជាតិ០២នាក់កំពស់ប្រហែល១,៧០ម៉ែត្រ មួយអាយុប្រហែល៤០ឆ្នាំ និងមួយទៀតអាយុប្រហែល៣០ឆ្នាំ ចំពោះសំលៀកបំពាក់ពុំចាំបានដើរចូលមកក្នុងហាងរបស់ខ្ញុំ អង្គុយពិភាក្សាគ្នាជាមួយខ្ញុំពីរឿងរកស៊ីបានប្រហែល០៥នាទី ជនម្នាក់ក៏ទារកញ៉ាំមី ខ្ញុំក៏ដើរទៅយកមីដើម្បីឆុងទឹកក្តៅអោយវា ពេលនោះជនម្នាក់ក្នុងចំណោម០២នាក់ បានដើរតាមខ្ញុំពីក្រោយគៀកកខ្ញុំជាប់ និម្នាក់ទៀតបានដើរទៅបិតទ្វារ រួចក៏ចាប់ខ្ញុំចងមាត់និងយកកន្ត្រៃភ្ជង់ខ្ញុំឡើងទៅជាន់ទី១ រួចយកស្កុតចងដៃជើងខ្ញុំគំរាមសួររកលុយ និងយកសោពីខ្ញុំ មកចាក់ថតតុយកលុយអស់តែម្តងរួចពួកវាក៏គេចខ្លួនបាត់ ៕