ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះអាវុធ​ បង្ក្រាបមុខសញ្ញាគ្រឿងញៀន មិនបានសម្រេច ក្រោយពលរដ្ឋរារាំង និង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិភ័យ​សន្លប់២នាក់​

97

រាជធានីភ្នំពេញ​ ៖ ក្រុមជនស្លៀកស៊ីវិលជាច្រើននាក់បាន ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ដោយចាប់វាយខ្នោះ ជនជាតិវៀតណាម២នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងធ្វើស្រ្តី ខ្មែរឥស្លាម មានការ​ភិតភ័យ​ រហូតដល់មានអ្នកសន្លប់ចំនួន២នាក់ នៅម៉ោង ជា៩យប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា​ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។


នៅមុនពេលកើតហេតុ​ គេឃើញនារីជនជាតិវៀតណាមម្នាក់ បានដើរចូលមកក្នុងភូមិកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែ​មានកងកម្លាំងសមត្ថកិច្ច​ចម្រុះមួយក្រុម​ ស្លៀកពាក់ស៊ីវិល​ ពាក់មួកសុវត្ថិភាពបាំងមុខជិត មានទាំងរថយន្ត​ ម៉ូតូ មិនដឹងថា​ តាមនារីជនជាតិវៀតណាមនះ មកពីណាទេ​ ក៏ឆ្មក់ចូលមកតាមក្រោយ​ហើយនារីជនជាតិវៀតណាមរូបនោះ បានរត់ឡើងផ្ទះប្រជាពលរដ្ឋ​។ ទើបកម្លាំងសមត្ថកិច្ចចម្រុះទាំងនោះ​ រត់ដេញតាមចាប់ទាំង​ មនុស្សស្រីម្នាក់​និងយុវជនម្នាក់ទៀត​ ដាក់ខ្នោះជាប់គ្នា រួចបម្រុង​នាំខ្លួន​ ចេញក្រៅ ស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរនោះមកឃើញទាន់​ ក៏ស្រែក​ឆោឡោ​ឡើងបង្កការភ្ញាក់​ផ្អើល នាំគ្នាមក​រារាំង​សមត្ថកិច្ច​ មិនឲ្យនាំខ្លួនមនុស្សទាំងនោះចេញទៅទេ​ ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើន ព្យាយាម​ រារាំង​មិនអោយនាំជនប្រុសស្រីទាំង២នាក់នោះចេញ​ ទើបសមត្ថកិច្ចផ្ទុះអាវុធ​បាញ់ឡើងលើ​៣គ្រាប់ ដើម្បីបំបែក​ហ្វូងប្រជាពលរដ្ឋ តែនៅមិនអាចបំបែកបាន​ ទើបសមត្ថកិច្ច​បន្ត​បាញ់ឡើងលើ​៣គ្រាប់​ ទៀត ទើបបង្កឲ្យ ដល់ប្រជាពលរដ្ឋ​មានការភិនភ័យ​ នាំគ្នា​ស្រែក​ឆោឡោ​ឡើង ទើបសមត្ថកិច្ច​ចម្រុះទាំងនោះ​ នាំគ្នា​ដកខ្លួនចេញបាត់អស់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកក្មេងស្រីម្នាក់ និងមនុស្សចាស់ម្នាក់ ដែលជាប្រជាពលរដ្ឋខ្មែរឥស្លាម​ ភិតភ័យ​ញ័រខ្លួន​ សន្លប់បាត់ស្មារតី នៅកន្លែងកើតហេតុ​ ។

ក្រោយពីសមត្ថកិច្ច​ស្លៀកពាក់ស៊ីវិល​ទាំងនោះ ចេញបាត់អស់ទៅ​ គេឃើញមាន​ កងកម្លាំង​សមត្ថកិច្ច​ខណ្ឌច្បារអំពៅ​ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា​ ចុះមកធ្វើការសាកសួរ​ ដំណើររឿងហេតុ និងជួយទាក់ទងហៅ​រថយន្ត​សង្គ្រោះ​ យក​អ្នកដែលសន្លប់​យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ។

លោក​នាយប៉ុស្តិ៍នគរបាលព្រែកប្រា​ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ចនៃ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ និងកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងធ្វើការសាកសួរជនប្រុសស្រី២នាក់ដែល​សមត្ថកិច្ចស្លៀកពាក់ស៊ីវិលចាប់ដាក់ខ្នោះ៕

អត្ថបទដែលជាប់ទាក់ទង