ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលមុនពេលការប្រកួតជើងឯកមកដល់

102

​ភ្នំពេញ:សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសដល់បណ្ដាក្លិប-សមាគមដែលជាសមាជិករបស់ខ្លួនទូទាំង
ប្រទេសឲ្យបញ្ជូនឈ្មោះគ្រូឬអាជ្ញាកណ្ដាលរបស់ខ្លួនមួយក្លិបឬសមាគម២រូបមកចូលរួមវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលវាយសីកម្រិតអន្តរជាតិ(Umpire) ។

​លោកឧត្តមសេនីយ៍ទោជាម សុភាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយសី កម្ពុជាបញ្ជាក់ថានេះជាផ្នែកមួយ
នៃការបន្តបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ចលនា អាជ្ញាកណ្ដាលវាយសីឲ្យកាន់តែទូលំទូលាយដើម្បីឈានទៅរកភាពរីក
ចម្រើននៅក្នុងឆាកអន្តរជាតិ។

​លោកបន្តថានេះជាវគ្គអាជ្ញាកណ្ដាល(Umpire)កម្រិតអន្តរជាតិដែលសហព័ន្ធបើកឡើងដោយសហការជា
សហព័ន្ធកីឡាវាយសីទ្វីបអាស៊ី ។ តាមការគ្រោងទុកវគ្គនេះនឹងចាប់ផ្ដើមពីថ្ងៃទី៥ដល់ទី៩វិច្ឆិកាខែក្រោយនេះ ។

​តាមធម្មតាមុនពេលប្រកួតជើងឯកថ្នាក់ជាតិសហព័ន្ធតែងតែរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលបែបនេះ ។ ការប្រកួតជើងឯកជាតិនឹងចាប់ផ្ដើមពីថ្ងៃទី១១ដល់១៤វិច្ឆិកាឯវិញ្ញាសាសម្រាប់ប្រកួតមិនទាន់កំណត់នៅឡើយទេ ។

អត្ថបទដែលជាប់ទាក់ទង