ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោក បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ខណ្ឌ ២០១៩_ ២០២១ សម្រាប់អនុវត្តនៅឆ្នាំ ២០១៩

145
ភ្នំពេញ៖  រដ្ឋបាលខណ្ឌទួលគោក សហការជាមួយមន្ទីរផែនការ រាជធានីភ្នំពេញ ទីចាត់ការនិងវិនិយោគកាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨នេះ  បានបើកសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់សង្កាត់ខណ្ឌ ២០១៩_ ២០២១ នៅថ្នាក់ខណ្ឌសម្រាប់អនុវត្ត ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។
       តាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានលើកឡើងថា ស្ថិតក្រោមបរិយាកាសនយោបាយប្រទេសជាតិ មានសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អ ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ។ ដោយឡែកខណ្ឌទួលគោក ក៏ទទួលបានការអភិវឌ្ឍន៍រីកចំរើនយ៉ាងល្អប្រសើរផងដែរ។  ក្នុងនោះលោកអភិបាលខណ្ឌ បានអោយដឹងថា ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មក្នុង ឆ្នាំ២០១៨ រួមមាន៖ គម្រោងដែលទទួលបានការគាំទ្រសរុប ចំនួន១២៣គម្រោង អនុវត្តសម្រេចបាន១០០ភាគរយក្នុងនោះផ្នែកសេដ្ឋកិច្ច ចំនួន១៨ គម្រោង ,ផ្នែកសង្គមកិច្ចចំនួន៣៦គម្រោង ,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិ បរិស្ថាន ចំនួន៦០គម្រោង និងផ្នែកសេវាកម្មរដ្ឋបាលនិងសន្តិសុខ ចំនួន៩គម្រោង។ ក្នុងនោះលោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយគាំទ្រអនុវត្តគម្រោងស្ដារលូ នៅផ្លូវធំៗក្នុងមូលដ្ឋានខណ្ឌ ប្រវែង២៤គីឡូម៉ែត្រ ដាក់លូ៤ខ្សែ ជួសជុលផ្លូវបេតុង ២ខ្សែ និងជួសជុលផ្លូវអាសេ ១០ខ្សែ។ ដោយឡែក សម្រាប់គម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្មវិធីនេះ រួមមាន៖ គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១០៣គម្រោង រួមមាន ផ្នែកសេដ្ឋកិច្ចចំនួន៣៥គម្រោង ,ផ្នែកសង្គមកិច្ច ចំនួន៣៨គម្រោង ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ចំនួន ២០ គម្រោង ផ្នែកសេវាកម្មរដ្ឋបាលនិងសន្តិសុខ ចំនួន ១០គម្រោង។ ចំពោះសកម្មភាពអាទិភាពរបស់សង្កាត់ទាំង ១០មានចំនួនសរុប ២៩៨គម្រោង ,វិស័យអាជីវកម្ម ចំនួន ១៩គម្រោង ,វិស័យអប់រំចំនួន ១៨គម្រោង ,វិស័យសុខភាព ចំនួន ៨៧គម្រោង វិស័យភាពងាយរងគ្រោះចំនួន ៦ គម្រោង ,វិស័យបរិស្ថាន ចំនួន៤៦គម្រោង វិស័យរដ្ឋបាលនិងសន្តិសុខចំនួន ១២២ គម្រោង។
            ថ្លែងបើកសិក្ខាសាលា លោក នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ ដែលបាននិងបានជួយគាំទ្រដល់ខណ្ឌសង្កាត់ក្នុងពេលកន្លងមក និងសូមសំណូមពរឲ្យបន្តការគាំទ្រតទៅទៀតដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
   លោកបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩ ២០២១ របស់សង្កាត់ខណ្ឌនៅពេលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ ២០១៩ របស់ខណ្ឌ ,ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពរបស់សង្កាត់ សម្រាប់អនុវត្តនៅឆ្នាំ ២០១៩ ,ស្នើសុំការគាំទ្រគម្រោងពីមន្ទីរជំនាញ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនដើម្បីគាំទ្រគម្រោងខណ្ឌនិងសង្កាត់ ដែលនឹងបង្ហាញជូននៅពេលនេះ។ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ ២០១៩ ២០២១ របស់សង្កាត់ខណ្ឌ បានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំង របស់សង្កាត់និងខណ្ឌដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីជំនាញអង្គការ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានា   ។ មានជំនឿយ៉ាងមុតមាំថាអស់លោកលោកស្រីតំណាងឱ្យមន្ទីរជំនាញអង្គភាពអង្គការសង្គមស៊ីវិលទៅឯកជនដៃគូអភិវឌ្ឍន៍នានាដោយសប្បុរជននិងជួយគាំទ្រគម្រោងនោះ៕
អត្ថបទដែលជាប់ទាក់ទង