យានយន្តសរុប ៨៩ ៦០៩ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣
ភ្នំពេញ៖ យោងតាមរបាយការណ៍លំហូរចរាចរណ៍ ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែមិថុនា រហូតដល់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ៦០៩ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៨០ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៦ករណី ស្វែងរកជំនួយចំនួន ៧៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៨ករណី)។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»
សូមបើកបរដោយសុវត្ថិភាព៕