លោកអភិបាលខណ្ឌ7មករា បន្តចុះហត្ថលេខា លើឯកសារនានា ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញ បានអញ្ញើញមកដល់ការិយាល័យច្រកចេញ.ចូលតែមួយ នៃរដ្ឋបាលខណ្ឌ7មករាដើម្បីចុះហត្ថលេខា នៅលើឯកសារនីត្យានុកូលកម្មជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោកអភិបាលខណ្ឌ7មករាថេង សុថុល នៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានមកស្នើសុំសេវា នៅការិយាល័យច្រកចេញ.ចូលតែមួយខណ្ឌ៧មករា អោយបានឆាប់រហ័សទាន់ចិត្ត .ទាន់ពេលវេលា និង មានតម្លាភាព ។
លោកអភិបាលខណ្ឌ7មករា បានថ្លែងកោតសរសើរដល់អ្នកបម្រើការងារនៅក្នុងការិយាល័យច្រកចេញ.ចូលតែមួយនៃរដ្ឋបាលខណ្ឌ7មករាដែលបានរួមដៃគ្នាបំពេញការងារជំនាញរបស់ខ្លួនជូនប្រជាពលរដ្ឋបានល្អប្រសើពេលពួកគាត់មកទំនាក់ទំនងការងារដល់ការិយាល័យ ហើយនៅការិយាល័យនានាឯទៀតក្នុងរដ្ឋបាលខណ្ឌ7មករាសុទ្ធតែបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋតាមជំនាញរៀងៗខ្លួន បានល្អប្រសើដូចការិយាល័យច្រកចេញ.ចូលតែមួយផងដែរ ពោលគឺយើងរួមដៃគ្នាបំពេញការងារជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អប្រសើតាមតម្រូវការចាំបាច់ពួកគាត់ក្នុងនាមយើងជាអ្នកបម្រើប្រជាពលរដ្ឋ ៕