ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ«យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យនៅឆ្នាំ២០៣០
ខេត្តកំពង់ចាម៖ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានចូលរួមទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ«យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូនឆ្នាំ២០៣០» នៅភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ជាសហគមន៍ដែលបង្កើតឡើងដោយប្រជាពលរដ្ឋប្រមូលផ្តុំគ្នា ចាត់តំណាងគ្រប់គ្រង ដើម្បីសែ្វងរកទីផ្សារ ជូនប្រជាពលរដ្ឋ និងជួយប្រមូលរាល់ផលិតផលកសិកម្មទាំងឡាយរបស់ប្រជាកសិករ យកទៅកាន់ទីផ្សារ ដោយទទួលនូវតម្លៃសមរម្យជាទីពេញចិត្តរបស់ប្រជាកសិករ។
សហគមន៍នេះ ជាសហគមន៍គម្រូមួយ ដែលគប្បី
គ្រប់បណ្តាភូមិទាំងឡាយរៀនសូត្រ និងអនុវត្តតាម ដើម្បីរួមចំណែកស្វែងរកទីផ្សារ និងតម្លៃផលិតផលជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់។
ក្រោយពីបានចូលរួមទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ហើយ លោកអភិបាលខេត្តក៏បានអញ្ជើញចុះពិនិត្យទីតាំងវត្តព្រះអង្គគុហ៍ ស្ថិតនៅពយនៃភ្នំព្រែកសង្កែ ក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានប្រវត្តិយូរលង់ណាស់មកហើយ ហើយប្រជាពលរដ្ឋនៅតំបន់នេះ ជឿលើបារមីនៃព្រះអង្គគុហ៍ណាស់។ បច្ចុប្បន្នទីតាំងនេះត្រូវ ពុទ្ធិសាសនិក ដែលជឿលើព្រះពុទ្ធសាសនា និងបារមីព្រះអង្គ បានរួមគ្នាកសាងជាទីអារាម សម្រាប់គោរពបូជា៕