ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែ និងដាក់លូមូលរំដោះទឹក ២ខ្សែ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ក្នុងសង្កាត់ដង្កោ

111

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែ និងដាក់លូមូលរំដោះទឹក ២ខ្សែ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក។

មន្ត្រីជំនាញឱ្យដឹងថា៖ពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងលូ ស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ២៧៤ម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងភូមិខ្វា សង្កាត់ដង្កោ ដាក់បំពង់លូមូលរំដោះទឹក ០១ខ្សែ ប្រវែង ៤៥៧ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ និងដាក់បំពង់លូមូលរំដោះទឹក ០១ខ្សែ ប្រវែង ៦០១ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក។

លោក នុត ពុដារា អភិបាលខណ្ឌ បានធ្វើការលើកឡើងថា៖សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មី ០១ខ្សែ និងលូ២ខ្សែ ក្នុងសង្កាត់ទាំង២នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ បញ្ជៀសការលិចលង់ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។
លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
លោកអភិបាលក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងលូ ដើម្បីឲ្យផ្លូវ លូនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

អត្ថបទដែលជាប់ទាក់ទង