គ្រោះថ្នាក់ចរាចរថ្ងៃទី១៧ ខែតុលា ចំនួន១២លើក ស្លាប់៨នាក់ របួសធ្ងន់ស្រាល២៦នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក(យប់៤លើក) បណ្តាលឲ្យស្លាប់ ៨នាក់ របួសធ្ងន់ស្រាល ២៦នាក់(ស្រី៨នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ១២នាក់(យប់៦នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ១២លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះមានម៉ូតូ ១៤គ្រឿង រថយន្តតូច ៧គ្រឿង រថយន្តធំ ២គ្រឿង ។ មូលហេតុ គឺបណ្តាលមកពី ល្បឿន ៤លើកស្លាប់៤នាក់ មិនគោរពសិទ្ធិ៣លើកស្លាប់១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់១នាក់ បត់គ្រោះថ្នាក់ ២លើក ស្លាប់២នាក់ ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៨លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តតូច ៤លើក រថយន្តធំ ២លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់២នាក់ , បាត់ដំបង ៣លើក ស្លាប់៤នាក់ របួស៣នាក់ , កណ្តាល ២លើក ស្លាប់១នាក់ របួស១៣នាក់ និងខេត្តក្រចេះ ២លើក ស្លាប់១នាក់ របួស៣នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល១៧ថ្ងៃ គឺថ្ងៃទី១-១៧ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ១៦១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០៥នាក់ របួសសរុប ៣១៥នាក់ របួសធ្ងន់ ២១៨នាក់ របួសស្រាល ៩៧នាក់ ៕