ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកវិទ្យាល័យច្បារអំពៅ៖ សូមអោយបញ្ឈប់ការចិញ្ចឹមគោ ឬឃ្វាលគោ តាមរបៀបនេះតទៅទៀត

658

ភ្នំពេញៈលោកហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅ បានប្រាប់នារសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នេះ សព្វថ្ងៃនេះគោវាដើរនៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ នារាល់ថ្ងៃដោយជុះនោម ពាសវាលពាលកាលពេញៗ បរិវេណវិទ្យាល័យតែម្ដង។លោកនាយកវិទ្យាល័យច្បារពៅ ក៏បានធ្វើការអំពាវនាវ ឬជូនដំណឹងតាមរយះគេហទំព័រភ្នំពេញរីផតធ័រ ដោយស្វែងរកម្ចាស់គោទាំងអស់នោះផងដែរ ហើយនៅពេលនេះ គោទាំងអស់នោះ កំពុងនៅដើរដេកដើរស៊ីស្មៅ នៅឯបរិវេណវិទ្យាល័យច្បារអំពៅ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ នាសង្កាត់និរោធខណ្ឌច្បារអំពៅ។

លោកនាយកវិទ្យាល័យច្បារអំពៅបន្តទៀតថា គោគឺជាសត្វមានចំណង មានខ្សែមានក្រឡុស ត្រឹមត្រូវហើយម្ចាស់វា គេយកមកឃ្វាលដោយចងខ្សែគោ អោយវាដើរស៊ីស្មៅតាមវាលស្មៅ ឬម្ចាស់វាគាត់ដើរទៅច្រូតស្មៅ ដាក់ទ្រុងអោយវាស៊ីមិនចិញ្ចឹមសត្វគោ ដូចរបៀបនេះ ព្រលែងវាដើរពេញសាលា និងពេញផ្លូវឡើងប្រសាច និងពេញភូមិដូចនេះទេ វាប្រឈមនិងគ្រោះថ្នាក់ ឬហាយនិភ័យសម្បើមណាស់ ដោយរត់ចូលឡានឬម៉ូតូ ឬរត់ជល់ឬជាន់មនុស្ស ពិសេសសិស្សានុសិស្សពេលមករៀន គួរនៅសាលានាសព្វថ្ងៃនេះ ហើយដែលធ្ងន់ធ្ងរជាងនេះទៀតនោះ គឺប៉ះពាល់ដល់បរិស្ថាន ដោយសត្វគោទាំងអស់នោះ វាដេកឬដើរជុះនោមពេញៗ បរិវេណសាលារាល់ថ្ងៃតែម្ដង។

លោកនាយកវិទ្យាល័យច្បារអំពៅ សូមស្នើដល់ម្ចាស់គោទាំងអស់អោយ បញ្ឈប់ការចិញ្ចឹមគោ ឬឃ្វាលគោតាមរបៀបលែងចោល ដូចនេះតទៅទៀត វាបង្កផលប៉ះពាល់បរិស្ថាន និងប្រឈមនិងហាយនិភ័យខ្លាំងណាស់ ហើយសូមស្នើដល់អាជ្ញាធរសង្កាត់និរោធ ជួយទប់ស្កាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង