វ៉ូវីណាមប្រកាសពីការចូលរួមប្រកួតជើផងឯកអាស៊ីជាលើកដំបូង
ភ្នំពេញ:សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រកាសថា សម្រាប់ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីលើកទី៤
(4nd ASIAN Vovinam Championship)នាខែក្រោយនេះកម្ពុជានឹងចូលរួមជាលើកដំបូង ។
លោកអ៊ូ រតនាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បញ្ជាក់ថាការប្រកួតជើងឯកអាស៊ីលើកទី៤នេះគឺពិត
ជាលើកដំបូងមែនដែលកម្ពុជាបានចូលរួម ។កម្ពុជាធ្លាប់ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ និង ជើងឯកពិភពលោក
ដោយទទួលបានលទ្ធផលល្អហើយ ការប្រកួតជើងឯកអាស៊ីនេះក៏កម្ពុជា មានជំនឿចិត្តថានឹងបានទទួលលទ្ធផលល្អដូចលើកមុនដែរ ។
ការប្រកួតលើកទី៤នេះធ្វើនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ហើយមានប្រទេសចំនួន១៦ចូលរួម ។ កាលពីប្រកួតលើកទី៣មានតែ៩ប្រទេស ប៉ុណ្ណោះចូលរួម ។សូមបញ្ជាក់ថាសមាជិកវ៉ូវីណាម នៅទ្វីបអាស៊ីពេលនេះទើបតែមានចំនួន២០ប្រទេសប៉ុណ្ណោះ ។កាលពីប្រកួតជើងឯកងាស៊ីលើកទី៣ធ្វើនៅប្រទេសអ៊ីរ៉ង់ ហើយប្រទេសដែលខ្លាំហលើប្រភេទកីឡានេះគឺអ៊ីរ៉ង់ និង វៀតណាមដែលជាម្ចាស់ក្បាច់គុន ។
សម្រាប់ការប្រកួតជើងឯកអាស៊ីលើកទី៤នេះចាប់ផ្ដើមពីថ្ងៃទី២ ដល់៧វិច្ឆិកា ។កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន២៤រូប ក្នុងនោះកីឡាការិនីចំនួន៨រូប និងប្រតិភូដឹកនាំ គ្រូបង្វឹកចំនួន១០រូបផ្សេងទៀត ។កម្ពុជាទៅចូល
រួមប្រកួតលើវិញ្ញាសាប្រយុទ្ធ និង សំដែង ។
ពេលនេះពួកគេកំពុងតែព្យាយាមហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់)ដោយមួយថ្ងៃហ្វឹកហាត់២ពេល ។ លោកអ៊ូ រតនាដែលជាអនុប្រធានសហព័ន្ធបាន តាមដានការហ្វឹកហាត់នេះជាប់ជាប្រចាំ
ដែលក្នុងនោះសម្រាប់វិញ្ញាសាប្រយុទ្ធ លោកត្រួតពិនិត្យទម្ងន់ ពីភាពរីកចម្រើន និងវិន័យក្នុងការហ្វឹកហាត់មិនដែលលស់ពេលឡើយ ។
វ៉ូវីណាមជាប្រផេទកីឡាដែលកម្ពុជាមានសក្ដានុពលបំផុត ។វ៉ូវីណាមមានវិញ្ញាសាទាំងអស់ចំនួន៣៨ហើយ
កម្ពុជានៅមិនទាន់បានលេងតែ៣ ឬ៤វិញ្ញាសាប៉ុណ្ណោះ ។