បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលី ឃាត់ខ្លួន២នាក់ ជិត១គីឡូ
ភ្នំពេញ ៖ កម្លាំងជំនាញ ការិយាល័យរដ្ឋបាល-សរុប (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំសម្របសម្រួល ពី លោក សៀង សុខ ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី គឹម ឆេងប៊ុន បានចុះបង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលី នៅចំណុចមុខក្រុមហ៊ុនផ្ញើបញ្ញើ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួន២នាក់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៥០នាទី
ការិយាល័យរដ្ឋបាល-សរុប (ក១) បានឲ្យដឹងថា ជនសង្ស័យរួមមាន ៖
១/ឈ្មោះ ចាន់ ដារ៉ា ភេទស្រី ឆ្នាំកំណើត១៩៩១ ជនជាតិខ្មែរ
២/ឈ្មោះ TAM HIU TING ភេទស្រី ឆ្នាំកំណើត ១៩៦៣ ជនជាតិវៀតណាម សញ្ជាតិចិនកុងកុង ។
ចាប់យកវត្ថុតាង ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៩៦១,៩០ក្រាម ដែលលាក់បង្កប់ក្នុងជញ្ជាំងកេសក្រដាស ៕