ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតករ សម្លាប់ញាត់ចូលកេសដាក់ខោអាវ

255

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​២​នាក់​ត្រូវ ​បាន​ជន​ពុំ​ស្គាល់​មុខ​វាយ​សម្លាប់​​រួច​ញាត់​ចូលក្នុង​កេស​ឈើ​ដាក់ខោអាវដាក់​ចោល​នៅលើ​ផ្ទះរបស់​ជនរងគ្រោះ។

​យោង​​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​​ ឱ្យ​ដឹងថា ក្មេង​ស្រី​ទាំង​២​នាក់ត្រូវបានស្គាល់​ ឈ្មោះ អុល ល​ក្ខិ​ណា អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជន នី អាយុ​៧​ឆ្នាំ ទាំង​២​នាក់​មាន​ឪពុក​ឈ្មោះ​ប្រាក់ ជា អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ ជន នី​តា អាយុ​៣៤​ឆ្នាំ ។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈសមត្ថកិច្ចដាក់ការសង្ស័យថា អាចក់ើតឡើងតាំងពីថ្ងៃទី១៧តុលាមកម្ល៉េះ។

​សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ​​ជាធម្មតាក្មេងស្រីទាំងពីរ ​​ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យ ស៊ីស្មៅជាធម្មតា ចំឡែកព្រឹកថ្ងៃកើត​ហេតុ ​មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែង តែរកមិនឃើញ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូជនរងគ្រោះបានឡើងលើផ្ទះ ជន​រងគ្រោះ និងបានបើកកេស​មើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរ​ដេកស្លាប់នៅក្នុងកេស​នោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង​។

ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក​​រសម្លាប់ និងយកទៅដាក់ក្នុង​កេសដាក់ខោអាវ ពិតប្រាកដមែន។

ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រ នៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។

​ប្រភព​ដដែល​​បន្ត​ថា ឪពុក​ម្តាយ​ក្មេង​ស្រី​ទាំង​ពីរ​នាក់​ មិន​នៅផ្ទះ​ជាមួយ​កូន​​ទេ ដោយ​ម្តាយ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ រីឯ​​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ កាលពី​៣-៤​ថ្ងៃមុន​ពេល​កើតហេតុ​ បាន​ទុក​កូន​នៅ​តែ​២​នាក់​នៅផ្ទះ​ តែ​បាន​ផ្ញើ​មីង​-មា​នៅ​ជិតនោះ​ឱ្យ​​ជួយ​​មើលដែរ​​ ។ លុះ​នៅថ្ងៃកើតហេតុ គឺ​គ្មាន​អ្នកណា​​​​បានដឹង​ថា មានរឿងអ្វី​​កើតឡើង​តាំងពី​​ពេល​ណា​ទេ ។

សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យថា អាច​ជា​ករណី​រំលោភ​​​សម្លាប់​បំបិទមាត់​ ។ តែយ៉ាងណា បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​ដុត​ដៃដុតជើង​​ស្រាវជ្រាវ​ក្នុងរឿងនេះ ដើម្បី​វែកមុខ​ឃាតករ ៕

អត្ថបទដែលជាប់ទាក់ទង