រថយន្តទុនដ្រាបើកលឿន បែកកង់ក្រឡាប់ ស្លាប់២នាក់និងរងរបួសស្រាលម្នាក់
បន្ទាយមានជ័យ៖ រថយន្តមួយគ្រឿងបែកកង់ក្រឡាប់ ស្លាប់២នាក់និងរងរបួសស្រាលម្នាក់ នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០២-០៤ ស្ថិតនៅភូមិគោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកTOYOTA TUNDRA ពណ៌ខ្មៅប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២AQ-០០៤១ បើកបរដោយឈ្មោះ លី ទីគា ភេទប្រុស អាយុ៥៩ ឆ្នាំរស់នៅភូមិក្រឡែកលើ ឃុំល្វាលើ ស្រុកចំកាលើខេត្តកំពង់ចាម(រងបួសស្រាល) និងអ្នករួមដំណើរចំនួន២នាក់ទី១.ឈ្មោះឈីវ ងីម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ នៅភូមិឃុំជាមួយគ្នា(ស្លាប់) ទី២.ឈ្មោះលី ហួង ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនបង្កើត(ស្លាប់) បានបើកបរពីទិសខាងកើតទៅទិសខាងលិច ពេលដល់កន្លែងកើតហេតុខាងលើ បានបែកកង់ក្រឡាប់ចំនួន៣ត្រឡប់ ទើបបណ្តាបអោយមានគ្រោះថ្នាក់តែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តរបួសស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ៕