លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជំរុញឲ្យអង្គការOIC ពិនិត្យឡើងវិញនូវការដាក់កម្ពុជា ជាសមាជិកអង្កេតការណ៍
អារ៉ាប៊ីសាអ៊ូឌីត៖ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជំរុញឲ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) ធ្វើយ៉ាងណាពិនិត្យ ឡើងវិញនូវការដាក់បញ្ចូលកម្ពុជាជាសមាជិកអង្កេតការណ៍ប្រចាំនៅអង្គការនេះ ក្នុងឱកាសដែល លោក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ ជាមួយលោក អាប់ឌុលឡោះ អាលិម អគ្គលេខា ធិការរង នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីស្តីការអង្កការ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅព្រឹកថ្ងៃពុធទី១៧ ខែតុលា ឆ្នាំ២០១៨ នេះ។ ជំនួបនេះ គណៈប្រតិភូកម្ពុជា មុននិងរងចាំចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹ ក្សាសម្ព័ន្ធឥស្លាមពិភពលោក លើកទី៤៣ នៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌី ។
ជាកិច្ចឆ្លើយតប លោក អាប់ឌុលឡោះ អាលិម អគ្គលេខា ធិការរង បានសន្យាថា៖ នឹងព្យាយាមលើកយកបេក្ខភាពកម្ពុជាមកនិយាយនៅសម័យប្រជុំខាងមុខនេះ ។ ក្នុងនោះដែរ លោកអគ្គលេខាធិការរង OIC ក៏បានសម្ដែងនូវការគាំទ្រដល់គោល នបាយកម្ពុជា ដែលបានធ្វើឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយ សុខដុមរមនា (សហវិជ្ជមាន ) ព្រមទាំអបអរសាទរ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានបោះឆ្នោតដោយជោគជ័យកន្លងមក។ ហើយបងប្អូនប្រជាពល រដ្ឋគ្រប់រូបបានសម្រេចចិត្ដ ដ៏ត្រឹមត្រូវជ្រើសរើសមេដឹកនាំ ដែលមានភាពឆ្លាតវៃ គឺសម្ដេចតេជោហ៊ុន សែន ធ្វើជាមេដឹកនាំ ។
លោកអគ្គលេខាធិការរង OIC ក៏បានស្នើរកម្ពុជាឱ្យរៀបចំធ្វើសិក្ខាសាលា ស្តីពីសន្ទនាអន្តរសាសនា នៅខែកក្កដា ឆ្នាំ២០១៩ ឆ្នាំក្រោយ ក្នុងគោលបំណង ដើម្បីបង្ហាញពីភាព ការរស់នៅជាគ្នាប្រកបដោយសុខដុមរមនា គ្រប់សាសនា កាន់តែស្គាល់ចិត្ដគំនិតគ្នា ក្នុងនាមបងប្អូនខ្មែរតែមួយ ។
ជាកិច្ចឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានសន្យាថា នឹងជួយសម្រសម្រួលរឿងនេះ ព្រមទាំងអញ្ជើញថ្នាក់ដឹកនាំកំពូលៗកម្ពុជា ដើម្បីឲ្យចូលរួមជាកិត្តិយស ក្នុងកម្មវិធីនេះផងដែរ ។
បន្ទាប់មកទៀត នៅថ្ងៃនោះដ៏ដែល លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានអញ្ជើញបន្តចូលជួប
ពិភាក្សាការងារជាមួយ លោកអ៊ីព្រហ៊ីម អាល់ខូហ្សៃម នាយកប្រតិបត្តិ នៃមូលនិធិសាមគ្គីឥស្លាម (ISF)នៅទីស្នាក់ការមូលនិធិ នៅអារ៉ាប៊ីសាអូឌីត ។
លោលទេសរដ្ឋមន្រ្តី ក៏បានរៀបរាប់ អំពីស្ថានការណ៍មួយចំនួននៅកម្ពុជា រួមមានសមិទ្ធិផលនានា ដែលឥស្លាមទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ក្នុងឱកាសនេះដែរ លោក ទេសរដ្ឋមន្រ្តី ក៏បានស្នើរ សុំមូលនិធិ បន្ដជួយគាំទ្រ និងផ្តល់ជំនួយដើម្បីសាងសង់សាកលវិទ្យាល័យឥស្លាម វិទ្យាស្ថាន និងសាសារៀន វិហារ ស៊ូរ៉ាវ ជាដើម។
ជាកិច្ចឆ្លើយតប លោក អ៊ីព្រហ៊ីម អាល់ខូហ្សៃម ក៏បានសន្យាថានិងព្យាយាមចង្អុលបង្ហាញផ្លូវ ដើម្បីទទួលការគាំទ្រលើគម្រោងនេះ និងជម្រាបថា រាល់គម្រោងនានាត្រូវអនុវត្តដោយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឬនៅក្រោមឆ័ត្ររបស់គណៈរដ្ឋមន្រ្តីដែលមានរាជរដ្ឋាភិបាលជាអ្នកពិនិត្យគ្រប់គ្រងផងដែរ ៕ ដោយ៖ សំរិត