ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គូប្រកួតរបស់ឯម ឡេងលីកាន់តែខ្លាំង

174

​ភ្នំពេញ:អ្នកប្រដាល់ឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឆៃ ស៊ូ(Chai Sou)លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២១តុលា ។
​ការប្រកួតនេះបង្ហាញថាពីមួយប្រកួតទៅមួយ ប្រកួតដៃគូលើសង្វៀនរបស់ឯម ឡេងលីកាន់តែខ្លាំងទៅៗដោយសារតែមួយរយៈនេះ គេតែងតែដណ្ដើមបានជ័យជំនះរហូត ។
​ឆៃ ស៊ូមិនមែនជាអ្នកប្រដាល់ដែលងាចមើលស្រាលបាននោះទេការប្រកួតចុងក្រោយរបស់គេនៅស្រុកខ្មែរគេ
ឈ្នះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡុង សុភីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។កន្លងមកមានអ្នកប្រដាល់ខ្លាំងៗកម្ពុជាមិនតិច
នាក់ទេដែលចាញ់ក្រោមថ្វីដៃឆៃ ស៊ូ ។

​ពេលនេះឯម ឡេងលីត្រូវតស៊ូជាមួយអ្នកប្រដាល់ដែលខ្លាំងហើយ ។ឡេងលីមានប្រវត្តិប្រកួតចំនួន៤២ដងឈ្នះ៣៣ដង ចាញ់ចាញ់៨ដង និងស្មើពិន្តុ ១ ដង ។ចំពោះឆៃ ស៊ូវិញគេមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៩១ដង ចាញ់១៤ដងនើងស្មើពិន្ទុ ១ ដង ។
​ជំនួបមួយនេះមិនដឹងថាឆៃ ស៊ូជាអ្នកឈ្នះ ឬ ឯម ឡេងលីជាអ្នកឈ្នះនោះទេ ។ តែការប្រកួតមួយនេះទាំងអ្នក
ឈ្នះទាំងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

​ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត សាវិច(Yorth Savich)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់រូបនេះមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងថាគេមាន
របៀបវ៉ៃយ៉ាងណាៗនោះឡើយតែគេទំនងជាមិនខ្សោយទេទើបមន្ត្រីផ្គូរផ្គងដាក់ឲ្យប្រកួតជាមួយសាម៉េតបែបនេះ ។

ចំពោះសាម៉េតកម្លាំងគេមិនសូវល្អទេតែគេមានល្បិចច្រើនគឺមានទាំងល្បិចខូច ិងល្បិចមិនខូច ។
​សាម៉េតមានប្រវត្តិប្រកួតចំនួន១៣៧ដង ឈ្នះ១០២ដង ចាញ់៣០ដង និងស្មើពិន្ទុ៥ ដង ។ ចំបោះយ៉ាត សាវិច
វិញគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៩ដងចាញ់៨ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង