ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យករឿងខ្មោចគេថតកុនសោះ មកវាយប្រហារអាជ្ញាធរខេត្តសៀមរាប ហើយផ្អើលដល់រដ្ឋមន្រ្តីព័ត៌មាន

133


សៀមរាប៖ បុគ្គលម្នាក់ បានដាក់ឈ្មោះដោយខ្លួនឯងឈ្មោះថា K01 ដែលពឹកផ្អែក លើបណ្តាញសង្គមហ្វេសប៊ុក ធ្វើជាមុខរបរ ដោយកាន់តែទូរស័ព្ទមួយគ្រឿង ផ្សាយព័ត៌មានលើបណ្តាញសង្គមអនឡាញ ដើម្បីចង់បានភាពល្បី ដោយបានទៅថតផ្សាយផ្ទាល់ នៅទីតាំង ដែលគេដាក់ខ្មោចទីងមោង សម្រាប់ថតកុន ធ្វើដូចជាខ្មោចមែនទែន ធ្វើឲ្យល្បីពេញទូទាំងប្រទេស។ ការបានផ្សាយរបស់ K01ថា មានករណីគ្រូរំលោភសិស្សខ្លួនឯង ហើយសម្លាប់ព្យួរ នៅក្នុងព្រៃគុបកំពង់ភ្លុក។ បន្ទាប់ពីការផ្សាយនូវព័ត៌មានមិនពិត និងប្រឌិតក្នុងន័យល្បីអនឡាញរបស់ខ្លួនោះ ពេលនេះ អាជ្ញាធរឃុំកំពង់ភ្លុក បានធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានដែល លោក k01 បានផ្សាយនេះ ដោយអាជ្ញាធរឃុំ កំពង់ភ្លុក បានស្នើឲ្យលោក K01 និងផលិតកម្មថោន ចេញមុខបកស្រាយ។ ហើយរឿងនេះ បានល្បីទៅដល់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្វើឲ្យលោករដ្ឋមន្រ្តី ដាក់បទបញ្ជាទៅមន្ទីរព័ត៌មានខេត្តសៀមរាប ចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់ និងជួយជាមួយអាជ្ញាធរមូលដ្ឋានឃុំកំពង់ភ្លុក ដោយបានបកស្រាយថា មិនមែនជារឿងពិតនោះទេ។

បណ្តាញសង្គមនានា បានបញ្ចេញមតិថា លោក k01 យករឿងគេថតកុនសោះ មកបំពុលព័ត៌មានលើអនឡាញរបស់ខ្លួន ដោយចង់ល្បី ប៉ុន្តែធាតុពិត គឺមានផលិតកម្មមួយ គេដាក់ខ្មោចសិប្បនិមិ្មតសម្រាប់ថតកុន ដែលបញ្ជាក់ពីអតីតកាលដែលខ្មែរ យកសពទៅដាក់ទុកលើដើមឈើ ក្នុងរដូវទឹកឡើង ហើយដល់ទឹកស្រក ទើបគេយកសពទៅបញ្ចុះតាមប្រពៃណីសាសនា។ រឿងថតកុនសោះ លោក k01 យកនិយាយនិងឡាយ ធ្វើដូនមែនទែនអីចឹង ។ ចប់ហើយស្រុកខ្មែរ បើមានអ្នករកស៊ីលើអនឡាញបែបនេះ តើក្រសួងព័ត៌មានគិតចាប់វិធានការបែបណាទៅ?

តាមរយៈផេកហ្វេសប៊ុករបស់ឈ្មោះ គុជស៊ាក់ សិរីវត្ថានា ដែលជាអាជ្ញាធរឃុំកំពង់ភ្លុក កាលពីថ្ងៃទី១៨ខែតុលា បានសរសេររៀបរាបថា ” យើងខ្ញុំក្នុងនាមជាអជ្ញាធរឃុំ កំពង់ភ្លុក សូមបញ្ជាក់ថា រូបភាពដែលបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ
បានឃើញសាកសពក្លែងក្លាយ ដែលក្រុមថតកុន របស់ផលិតកម្ម ថោន យកមកចង់ព្យួរក្នុងព្រៃគុបកំពង់ភ្លុក
គ្រាន់តែជារូបភាព ក្នុងការសម្តែងទេ សូមកុំយល់ច្រឡំ ។ ហើយសូមឲ្យផលិតកម្មថោន និង លោក k01 ចេញមុខបកស្រាយជាបន្ទាន់
។ សូមបងប្អូនដែលស្រឡាញ់តំបន់ កំពង់ភ្លុក ជួយ share ឲ្យដល់ផលិតកម្ម ថោន និង លោក K01 ឃើញផង”។ ផេកដដែល បានបញ្ជាក់ថា “ផ្តាំទៅអាឆ្កួតមីឆ្កួតដែល post និងcomment ហ្នឹងផង គេថតកុនទេ កុំបង្ខូច តំបន់កំពង់ភ្លុក សាច់រឿងមកពីអាឆ្កួត k01″។

ករណីនេះនេះ តាមរយៈផេកហ្វេសប៊ុក ផ្លូវការ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា “មន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពឯកឧត្តម សូមរាយការណ៍ កាលពីថ្ងទី១៥ ខែតុលា ឆ្នាំ២០១៨កន្លង នៅទូរទស្សន៍អនឡាញឈ្មោះTV K01 បានធ្វើការផ្សាយផ្ទាល់ អំពីព័ត៌មានថា សាកសពក្មេងស្រីគរ ត្រូវគ្រូរបស់ខ្លួនរំលោភ ហើយយកទៅចងព្យួរក្នុងព្រៃ ដោយគ្មានអ្នកណាស្រាយទម្លាក់ ។ មន្ត្រីព័ត៌មានបានទៅទំនាក់ទំនង សួរលោកនឹង នី មេឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង លោកឆ្លើយប្រាប់ថា មិនមានរឿងដូចដែលទូរទស្សន៍ ខេ 01 បានផ្សាយនោះឡើយ ។ លោក បានបន្តថា ក្រុមហ៊ុនTV នោះចូលមកថត មិនបានសុំច្បាប់ ឬប្រាប់អាជ្ញាធរបានដឹងទេ លោកបន្ថែមថា គេថតជារឿងប្រឌិត ដោយយកតាមសង្គម រស់នៅកាលពីសម័យសង្គមរាស្រ្តនិយម (សាកសពស្លាប់ហើយត្រូវយកដាក់ក្នុងក្តារមឈូស ហើយយកទៅដាក់ទើរ លើដើមឈើសិន ទម្រាំទឹកស្រក បានគេយកទៅបញ្ចុះ) ការពិត គឺមិនមានហេតុការណ៍នោះឡើយ ក្នុងឃុំរបស់គាត់ ប៉ុន្តែលោកមេឃុំ បានប្រាប់ថា វាដូចជាចៃដន្យដែរ កាលពីថ្ងៃទី៩ តុលា (ថ្ងៃភ្ជុំធំ) មានក្មេងស្រីម្នាក់ អាយុ៩ឆ្នាំស្លាប់ ដោយសារលង់ទឹក នៅពេលជិះទូកស្មាច់តូច មានគ្នា៤នាក់ ឳពុក ម្តាយ និងកូន ២នាក់ ដើរលេងថ្ងៃបុណ្យ កុមារីនោះធ្លាក់ពីលើទូក ចូលទៅក្នុងទឹកដោយឳពុក និងម្តាយ មិនបានដឹងភ្លាមៗទេ (មិនដឹងថារយៈពេលយូរប៉ុណ្ណាទេ នេះជាប្រសាសន៍លោកមេឃុំ) ដល់ពេលងាករកមើលកូនបាត់ពីលើទូក ក៏ផ្អើលឆោឡោ នាំគ្នីគ្នាជួយរក តែរកមិនឃើញឡើយ លុះថ្ងៃស្អែកឡើងទី១០ តុលា ទើបសាកសពអណ្តែតឡើង ទើរជាប់នឹងមែកឈើ ហើយក៏បានយកសពនោះ មកធ្វើបុណ្យតែម្តង ប៉ុន្តែមិនបានយកទៅចងព្យូរលើដើមឈើឡើយ ។ របាយការណ៍លោកគឿន វេត មន្ត្រីព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប ។ សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ “។

ចំណែកប្រិយមិត្តបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរផងដែរថា “ខ្ញុំនៅតែបញ្ចេញមតិដដែលៗថា សកម្មភាពរបស់លោកK01 គឺពិត​ជាចង់ល្បី ចង់បានមុខមាត់​ ចង់បាន​ប្រយោជន៍ ជាជាង​ចង់ធ្វើការ​ងារ​សង្គម និង​ចង់ជួយមនុស្ស​​ពិត​ប្រាកដ “៕

អត្ថបទដែលជាប់ទាក់ទង