ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បក្ខពួកម្នាក់ នៃក្រុមប៉ុនប៉ងផ្តួលរំលំរដ្ឋា​ភិ​បាល ត្រូវចាប់ខ្លួននៅបាត់ដំបង

71


ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជនប្រដាប់អាវុធ​ប៉ុនប៉ង​ផ្ដូ​ល​រំលំ​​រដ្ឋា​ភិបាល ត្រូវចាប់ខ្លួនតាមអំណាចដីកា​
​តុលា​ការ​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០១ និង៤០​នាទី​រសៀល​ថ្ងៃ​១៩ ​តុលា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​៨ ភូមិ​ឫស្សី​១ ឃុំមោង ស្រុក​មោងឫស្សី ​ខេត្តបាត់ដំបង។

កម្លាំង​នគរបាល​នាយកដ្ឋាន​បច្ចេកទេស​សន្តិសុខ​ផ្ទៃក្នុង រួមសហការ​ជាមួយ​កម្លាំង​នគរបាលនៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង បានអនុវត្តន៍ដីកា ចាប់ជន​ត្រូវ​ចោទ​ឈ្មោះ​ ប៉េង សុខា ហៅម៉ៅ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។ ជន​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកាបង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ៦៧៥ “​ខ​” ដ​.​ច​.​ន​. ចុះ​ថ្ងៃ​ទី​២​ ខែតុលាឆ្នាំ​២០១៨ ចេញ​ដោយ​លោក​អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើប​សួរសាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជាប់ចោទ​ពី​បទ ​”​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​ និង​សន្និធិ​អាវុធ គ្រឿងផ្ទុះ​ ដោយគ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរមានសមត្ថកិច្ច​” ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពត​ ខេត្ត​ពោ​ធិ៍​សាត់ និងខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៨​ រួមជាមួយបក្ខជាង១០នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាររួចហើយ នាពេលថ្មីៗនេះ។

ក្រោយ​ពី​ផ្ទុះ​រឿង​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​​​បានជា​បន្តបន្ទាប់ តែ​ជន​នេះ​បាន​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​មោង​ប្ញ​ស្សី រហូត​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ឃើញ ទើបត្រូវ​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ម្ដង​ ។ ពេល​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​រូប​នេះ​ ទៅនាយកដ្ឋាន​បច្ចេកទេស សន្តិសុខផ្ទៃក្នុងនៃ​ក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង